១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុល បិទចន្លោះប្រហោង (ចំនុចខ្សោយ) ២៦ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំនោមនោះមាន ១១ ចំណុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលដែលរងផលប៉ះពាល់
- កម្មវិធី Adobe Acrobat and Reader | APSB20-48
- Adobe Acrobat DC Continuous និង Adobe Acrobat Reader DC Continuous កំណែ 2020.009.20074
- Adobe Acrobat 2020 Classic 2020 និង Adobe Acrobat Reader 2020 Classic កំណែ 20.001.30002
- Adobe Acrobat 2017 Classic 2017 និង Adobe Acrobat Reader 2017 Classic 2017 កំណែ 2017.011.30171
- Adobe Acrobat 2015 Classic 2015 និង Adobe Acrobat Reader 2015 Classic 2015 កំណែ 2015.006.30523
- កម្មវិធី Adobe Lightroom | APSB20-51
- Lightroom Classic កំណែ 2.0.10 និងមុននេះ
៣.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបាន ចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤.ព័ត៌មានលំអិតពាក់ព័ន្ធ
- https://helpx.adobe.com/security.html
- https://www.jpcert.or.jp/english/at/2020/at200032.html
- https://www.securityweek.com/adobe-patches-11-critical-vulnerabilities-acrobat-and-reader