១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទ ចន្លោះប្រហោង (ចំនុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែកញ្ញា ឆ្នាំ២០២០ ដែលមានកម្រិតសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- Adobe InDesign | APSB20-52
- Adobe InDesign កំណែចាប់ពី 15.1.1 និងកំណែមុនេះ
- Adobe Framemaker | APSB20-54
- Adobe Framemaker កំណែចាប់ពី 2019.0.6 និងកំណែមុនេះ
- Adobe Experience Manager | APSB20-56
- Adobe Experience Manager កំណែចាប់ពី 6.5.5.0 , 6.4.8.1, 6.3.3.8, 6.2 SP1-CFP20 និងកំណែមុនេះ
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
• ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
• ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ព័ត៌មានលំអិតពាក់ព័ន្ធ
- https://us-cert.cisa.gov/ncas/current-activity/2020/09/08/adobe-releases-security-updates
- https://helpx.adobe.com/security.html