១.ព័ត៌មានទូទៅ
នាពេលថ្មីៗនេះក្រុមហ៊ុនម៉ៃក្រូសូហ្វ បានចេញសេចក្តីណែនាំស្តីពីសន្តិសុខទប់ស្កាត់ទៅលើភាពងាយរងគ្រោះដើម្បីបិទ ចន្លោះប្រហោង (ចំណុចខ្សោយ) លេខសម្គាល់ CVE-2020-17022 និង CVE-2020-17023 មាននៅក្នុង Microsoft Windows Codecs Library និង Visual Studio Code ចំណុចខ្សោយទាំងនេះមានដូចតទៅ ៖
- CVE-2020-17022: ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Windows Codecs Library ការជាមួយនឹង objects ក្នុងអង្គចងចាំ។ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចម្ងាយ (remote code) ដោយហេគឃ័រធ្វើការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។
- CVE-2020-17023: ចំនុចខ្សោយនេះកើតមាននៅក្នុងកម្មវិធី Visual Studio Code នៅពេលដែលអ្នកប្រើ ប្រាស់ត្រូវបានគេបោកបញ្ឆោតដើម្បីអោយបើកឯកសារ ‘package.json’ ដែលបង្កប់ដោយមេរោគ ចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរកូដនានា ក្នុងនាមជាអ្នកប្រើប្រាស់ដូចជា ការផ្លាស់ប្តូរឬលុបទិន្នន័យនិងបង្កើត គណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម។
២.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់
- Windows 10 Version 1709 for 32-bit Systems
- Windows 10 Version 1709 for ARM64-based Systems
- Windows 10 Version 1709 for x64-based Systems
- Windows 10 Version 1803 for 32-bit Systems
- Windows 10 Version 1803 for ARM64-based Systems
- Windows 10 Version 1803 for x64-based Systems
- Windows 10 Version 1809 for 32-bit Systems
- Windows 10 Version 1809 for ARM64-based Systems
- Windows 10 Version 1809 for x64-based Systems
- Windows 10 Version 1903 for 32-bit Systems
- Windows 10 Version 1903 for ARM64-based Systems
- Windows 10 Version 1903 for x64-based Systems
- Windows 10 Version 1909 for ARM64-based Systems
- Windows 10 Version 1909 for x64-based Systems
- Windows 10 Version 2004 for 32-bit Systems
- Windows 10 Version 2004 for ARM64-based Systems
- Windows 10 Version 2004 for x64-based Systems
៣.ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការ តំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥.ព័ត៌មានលំអិតពាក់ព័ន្ធ
- https://us-cert.cisa.gov/ncas/current-activity/2020/10/16/microsoft-releases-security-updates-address-remote-code-execution
- https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2020-17022
- https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2020-17023