December 19, 2024

Language:

CamSA20-66: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសុវត្ថិភាពប្រចាំខែតុលា ឆ្នាំ២០២០

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទ ចន្លោះប្រហោង (ចំនុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែតុលា ឆ្នាំ២០២០ ដែលមានកម្រិតសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

២. ផលិតផលប៉ះពាល់

  • Dreamweaver APSB20-55
    • Adobe Dreamweaver កំណែចាប់ពី 20.2 និងកំណែមុនេះ
  • Marketo APSB20-60
    • Marketo Sales Insight Salesforce package កំណែចាប់ពី 1.4355 និងកំណែមុនេះ
  • Animate APSB20-61
    • Animate កំណែចាប់ពី 20.5 និងកំណែមុនេះ
  • After Effects APSB20-62
    • Adobe After Effects កំណែចាប់ពី 17.1.1 និងកំណែមុនេះ
  • Photoshop APSB20-63
    • Photoshop CC  2019 កំណែចាប់ពី 20.0.10  និងកំណែមុនេះ
  • Photoshop 2020 កំណែចាប់ពី 21.2.2  និងកំណែមុនេះ
  • Adobe Premiere Pro កំណែចាប់ពី 14.4  និងកំណែមុនេះ
  • Media Encoder APSB20-65
    • Adobe Media Encoder កំណែចាប់ពី 14.4  និងកំណែមុនេះ
  • InDesign APSB20-66
    • Adobe InDesign កំណែចាប់ពី 15.1.2 និងកំណែមុនេះ
  • Creative Cloud Desktop Application APSB20-68
  • Creative Cloud Desktop Application (old installer)  កំណែចាប់ពី 5.2 និងកំណែមុនេះ
  • Creative Cloud Desktop Application (new installer)  កំណែចាប់ពី 2.1និងកំណែមុនេះ

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
  • https://us-cert.cisa.gov/ncas/current-activity/2020/10/21/adobe-releases-security-updates-multiple-products
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.