១.ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ១១២ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផល របស់ខ្លួន ក្នុងចំនោមនោះមាន ១៧ ចំណុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ការវាយលុកដោយជោគជ័យ ទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ១៧ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចម្ងាយ (remote code) ដោយ ហេគឃ័រ។ ចំនុចខ្សោយទាំង ១៧ នោះ មានដូចតទៅៈ
- CVE-2020-16988: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី Azure Sphere Elevation ដែលអាចអនុញ្ញាត អោយអ្នកវាយប្រហារ ឬក៏ហេគឃ័រក្នុងតំបន់ប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបាន ដោយសារតែកង្វះខាត មិនបានធ្វើការត្រួតពិនិត្យសុពលភាពអោយបានត្រឹមត្រូវនៅពេលបញ្ចូល អ្នកវាយប្រហារអាចផ្ញើរសំណើរពិសេស និង អាចប្រតិបត្តិកូដបំពានតាមចិត្តនៅក្នុងប្រព័ន្ធគោលដៅ
- CVE-2020-17042: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី Windows Print Spooler ដែលអាចអនុញ្ញាត អោយអ្នកវាយប្រហារ ឬក៏ហេគឃ័រក្នុងតំបន់ប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបាន ដោយសារតែកង្វះខាត មិនបានធ្វើការត្រួតពិនិត្យសុពលភាពអោយបានត្រឹមត្រូវនៅពេលបញ្ចូលព័ត៌មានក្នុង Windows Print Spooler អ្នកវាយប្រហារពីចម្ងាយ ឬហេគឃ័រអាចផ្ញើសំណើរដែលមានជំនាញពិសេសហើយប្រតិបត្តិកូដបំពានតាមចិត្តនៅក្នុង ប្រព័ន្ធគោលដៅ
- CVE-2020-17048: ចំនុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដ នានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2020-17052:: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុង អង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដនានា ក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2020-17051: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី Windows Network File System ដែលអាចអនុញ្ញាត អោយអ្នកវាយប្រហារពីចម្ងាយ ឬក៏ហេគឃ័រធ្វើការ denial of service (DoS) ដែលអាចអោយប្រព័ន្ធ នោះគាំង ចំនុចខ្សោយនេះកើតមានឡើងដោយសារតែមិនបានត្រួតពិនិត្យសុពលភាពនៃការបញ្ចូលរបស់អ្នកប្រើ ប្រាស់នៅក្នុង Windows Network File System អ្នកវាយប្រហារពីចម្ងាយអាចបញ្ចូននិងបញ្ចូលនៅកញ្ចុបពិសេស ទៅនិងកម្មវីធីនេះហើយធ្វើការអនុវត្ត denial of service (DoS)
- CVE-2020-17053: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការអាក់សេសដោយមិន ត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយ អ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2020-17058: ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft browsers ការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំដែលអាចដំណើរការកូដ នានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2020-17078, CVE-2020-17079, CVE-2020-17082: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី Raw Image Extension ដែលអាចអនុញ្ញាតអោយអ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោល ដៅបាន ដោយសារតែកង្វះខាត មិនបានធ្វើការត្រួតពិនិត្យសុពលភាពអោយបានត្រឹមត្រូវនៅពេលបញ្ចូលព័ត៌មានក្នុង Raw Image Extension អ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបានដោយ ជោគជ័យ
- CVE-2020-17101: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី HEIF Image Extensions ដែលអាចអនុញ្ញាត អោយអ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបាន ដោយសារតែកង្វះខាត មិនបានធ្វើការត្រួតពិនិត្យសុពលភាពអោយបានត្រឹមត្រូវនៅពេលបញ្ចូលព័ត៌មានក្នុង HEIF Image Extensions អ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបានដោយជោគជ័យ
- CVE-2020-17105: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី AV1 Video Extension ដែលអាចអនុញ្ញាត អោយអ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបាន ដោយសារតែកង្វះខាតមិនបាន ធ្វើការត្រួតពិនិត្យសុពលភាពអោយបានត្រឹមត្រូវនៅពេលបញ្ចូលព័ត៌មានក្នុង HEIF Image Extensions អ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបានដោយជោគជ័យ
- CVE-2020-17106, CVE-2020-17107, CVE-2020-17108, CVE-2020-17109, CVE-2020-17110: ចំនុចខ្សោយនេះកើតមានឡើងនៅក្នុងកម្មវីធី HEVC Video Extensions ដែលអាចអនុញ្ញាត អោយអ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបាន ដោយសារតែកង្វះខាតមិនបានធ្វើការត្រួតពិនិត្យ សុពលភាពអោយបានត្រឹមត្រូវនៅពេលបញ្ចូលព័ត៌មានក្នុង HEVC Video Extensions អ្នកវាយប្រហារ ឬក៏ហេគឃ័រអាចប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធគោលដៅបានដោយជោគជ័យ
២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់
- Microsoft Windows
- Microsoft Office and Microsoft Office Services and Web Apps
- Internet Explorer
- Microsoft Edge (EdgeHTML-based)
- Microsoft Edge (Chromium-based)
- ChakraCore
- Microsoft Exchange Server
- Microsoft Dynamics
- Microsoft Windows Codecs Library
- Azure Sphere
- Windows Defender
- Microsoft Teams
- Azure SDK
- Azure DevOps
- Visual Studio
៣.ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដ នានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានាដោយរួមមាន ការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥.ព័ត៌មានលំអិតពាក់ព័ន្ធ
- https://www.jpcert.or.jp/english/at/2020/at200042.html
- https://www.bleepingcomputer.com/news/security/microsoft-november-2020-patch-tuesday-fixes-112-vulnerabilities/
- https://krebsonsecurity.com/2020/11/patch-tuesday-november-2020-edition/