CamSA23-05: ចំណុចខ្សោយធ្ងន់ធ្ងរចំនួន ៣ មាននៅក្នុងផលិតផល Microsoft ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣
១. ព័ត៌មានទូទៅ ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយចំនួន៧៧ ដែលមានផលប៉ះពាល់ដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមចំណុចខ្សោយទាំងនេះ មានចំណុចខ្សោយចំនួន៣ដែលត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរ។ ការវាយលុកដោយជោគជ័យលើចំណុចខ្សោយធ្ងន់ធ្ងរទាំង៣នេះអាចអនុញ្ញាតឱ្យចោរបច្ចេកវិទ្យាឬហេកគ័រដំណើរការកូដពីចម្ងាយបាន។…