១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Google បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុល បិទចន្លោះប្រហោង (ចំនុចខ្សោយ) ក្នុងកម្មវិធី Google Chrome ដែលមានកម្រិតធ្ងន់ធ្ងរខ្លាំង។
២. ផលិតផលដែលរងផលប៉ៈពាល់
កម្មវិធី Google Chrome ដែលមានកំណែទាបជាង 88.0.4324.96 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។
៣. ផលវិបាក
ការវាយលុកជោគជ័យទៅលើចំណុចខ្សោយ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
៤.ការណែនាំ
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ ធ្វើការអាប់ដេត កម្មវិធី Google chrome ជាបន្ទាន់ ទៅកាន់កំណែ 88.0.4324.96 តាមតែអាចធ្វើទៅបាន។
៥. វេបសាយពាក់ព័ន្ធ
- https://us-cert.cisa.gov/ncas/current-activity/2021/01/21/google-releases-security-updates-chrome
- https://chromereleases.googleblog.com/2021/01/stable-channel-update-for-desktop_19.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.