December 19, 2024

Language:

CamSA20-08: ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នៃ​ Cisco Discovery Protocol

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បានចេញផ្សាយការអាប់ដេតសុវត្ថិភាពដើម្បីដោះស្រាយភាពងាយរងគ្រោះ ឬចំណុចខ្សោយផ្សេងៗនៃ Cisco Discovery Protocol ។ ចំណុចខ្សោយចំនួន ៥ ត្រូវបានត្រួពិនិត្យឃើញថាមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុត និង​ទាម​ទារ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​។ ចំណុចខ្សោយទាំនេះរួមមាន៖

  • CVE-2020-3110 & CVE-2020-3111: ភាពងាយរងគ្រោះ ឬចំណុចខ្សោយទាំងនេះកើតមានឡើងដោយសារតែ ខ្វះ​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​ដំណើរការ​ (process)​ នៃ​សារ​របស់​ Cisco Discovery Protocol ។
  • CVE-2020-3118: ភាពងាយរងគ្រោះ ឬចំណុចខ្សោយទាំងនេះកើតមានឡើងដោយសារតែ មាន​ការ​ផ្ទៀងផ្ទាត់​មិន​បាន​ត្រឹមត្រូវ​នៅ​លើ ​string ដែល​បាន​បញ្ចូល​នៅ​ក្នុង​ field ជាកលាក់ណាមួយនៅក្នុងសាររបស់ Cisco Discovery Protocol។
  • CVE-2020-3119: ភាពងាយរងគ្រោះ ឬចំណុចខ្សោយទាំងនេះកើតមានឡើងដោយសារតែ Cisco Discovery Protocol parser ធ្វើការផ្ទៀងផ្ទាត់មិនបានត្រឹមត្រូវទៅលើការបញ្ចូលទៅក្នុង filed ជាកលាក់ណាមួយ នៅក្នុងសាររបស់ Cisco Discovery Protocol
  • CVE-2020-3120: ភាពងាយរងគ្រោះ ឬចំណុចខ្សោយទាំងនេះកើតមានឡើងដោយសារតែ មិន​មាន​ការ​ត្រួតពិនិត្យ​នៅ​ពេល​កម្មវិធី​ដែលរង​ផលប៉ះពាល់​ ដំណើរការ (processes) សាររបស់ Cisco Discovery Protocol។

២. ផលិតផលដែលរងផលប៉ៈពាល់

  • CVE-2020-3110 – ប៉ះពាល់នៅលើ IP Cameras ប្រភេទ Cisco Video Surveillance 8000 Series IP Cameras
  • CVE-2020-3111 – ប៉ះពាល់នៅលើ VoIP phones ប្រភេទ Cisco IP Phone
  • CVE-2020-3118 – ប៉ះពាល់នៅលើ networking products ប្រភេទ Cisco IOS XR software
  • VE-2020-3119- ប៉ះពាល់នៅលើ networking products ប្រភេទ Cisco NX-OS software
  • CVE-2020-3120- ប៉ះពាល់នៅលើ networking products ប្រភេទ Cisco FXOS, IOS XR, and NX-OS

៣. ផលវិបាក

ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remotely execute) ឬបង្កទៅជាការវាយប្រហារ Denial of Service (DoS) ធ្វើឱ្យគាំងបណ្តាញ ឬគាំងឧបករណ៍ជាដើម។

៤.ការណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៥. វេបសាយពាក់ព័ន្ធ

  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-20200205-ipcameras-rce-dos
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-20200205-voip-phones-rce-dos
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-20200205-iosxr-cdp-rce
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-20200205-nxos-cdp-rce
  • https://tools.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-20200205-fxnxos-iosxr-cdp-dos
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.