នាថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ចាន់ ភក្រ្តា អនុប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ និងលោក វឿនរ័ត្ន សុថាណាវឌ្ឍន៍ អនុប្រធានការិយាល័យធានាគុណភាព និងកោសលវិច័យឌីជីថល នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនិស្សិតចំនួន០២រូប ១.និស្សិតឈ្មោះ ប៊ុន ចំណាន ២.និស្សិតឈ្មោះ ម៉េង រដ្ឋារី ដែលទទួលបានជ័យលាភីក្នុងការប្រកួតសន្តិសុខសាយប័រកម្ពុជា (CAMBODIA CTF 2023) ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ត្រូវបានចាត់បញ្ជូនឱ្យចូលរួមការប្រកួតប្រជែងសន្តិសុខសាយប័រ (Cyber Sea Game ២០២៣) កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
ការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះគឺមានទម្រង់ជា Capture The Flag (CTF) ដែលពេញនិយមក្នុងការប្រើប្រាស់នៅជុំវិញពិភពលោក បានប្រព្រឹត្តទៅរយៈពេលដប់ពីរម៉ោង នៅលើវិញ្ញាសារមួយចំនួនដូចជា Cryptography (ការបំបែកកូដសម្ងាត់) Binary (ការបំបែកកូដ) Web Security (ការជ្រៀតចូលប្រព័ន្ធសុវត្ថិភាពលើវេបសាយ) OS (ការស្វែងរកចំណុចខ្សោយលើកម្មវិធី) MISC (ការដោះស្រាយលំហាត់ទូទៅ) Forensics (ការធ្វើកោសលវិច័យឌីជីថល) Exploit (ការស្វែងរកចំណុចខ្សោយនិងជ្រៀតចូល) Network (ការវិភាគលើបណ្ដាញ) និងជំនាញផ្សេងៗបន្ថែមទៀតដែលពាក់ព័ន្ធជាមួយផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីវាស់ស្ទង់សមត្ថភាពវិស្វករនិងនិស្សិត រឹតចំណងមិត្តភាព ជម្រុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងជប៉ុន ក្នុងក្របខណ្ឌសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ការប្រកួតនេះផ្ដល់ជាចំណេះដឹងអំពីទម្រង់ផ្សេងៗនៃការដោះស្រាយលំហាត់ ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីមួយចំនួនដើម្បីវិភាគរកចម្លើយនៅក្នុងប្រព័ន្ធ។ ហើយក្នុងឆ្នាំនេះផងដែលក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៨ ការប្រកួតនេះមានអ្នកចូលរួមចំនួន ១០ក្រុម៕
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.