December 18, 2024

Language:

ស្វែងយល់អំពីការវាយប្រហារ DoS

១. លក្ខណៈទូទៅ

Denial of Service (DoS) គឺជាប្រភេទនៃការវាយប្រហារលើសេវាកម្ម (service) សម្រាប់ដំណើរការអ្វីមួយ ឧ. ប្រព័ន្ធបណ្តាញ ឬ Web service ដែលការវាយប្រហារនោះធ្វើការរំខានដល់សេវាកម្ម ដើម្បីឱ្យអ្នកប្រើប្រាស់ផ្សេងទៀតមិនអាចប្រើបាន ឬភ្ជាប់ដំណើរការបាន។

គោលដៅទូទៅបំផុតសម្រាប់ការវាយប្រហារ DoS គឺជាវេបសាយ តែការវាយប្រហារនេះក៏អាចកើតមាននៅលើប្រព័ន្ធបណ្តាញ កុំព្យូទ័រ ឬសូម្បីតែកម្មវិធី។

២. ដំណើរការ និងផលប៉ះពាល់

ការវាយប្រហារ DoS ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលប្រើសេវាកម្ម ដោយវាយប្រហារទៅលើធនធន (resource) របស់ម៉ាស៊ីន ឬប្រព័ន្ធបណ្តាញ ការវាយប្រហារនេះធ្វើឡើងដោយការបញ្ចូនចរាចរ ឬ ទិន្នន័យទៅកាន់សេវារហូតទាល់តែសេវានោះទាល់តែវាទ្រទ្រង់លែងបាន ហើយគ្មាននរណាម្នាក់អាចប្រើប្រាស់បានរហូតដល់មានការបញ្ឍប់នូវចរាចរណ៍ទិន្នន័យវាយប្រហារនោះ (malicious traffic)។

វិធីសាស្ត្រមួយដែលវាយប្រហារទៅលើធនធានរបស់ម៉ាស៊ីនគឺ ធ្វើសំណើ (request) ភ្ជាប់ទៅកាន់ម៉ាស៊ីនច្រើនលើសលប់ក្នុងរយៈពេលខ្លី ដែលនឹងធ្វើឱ្យ RAM, CPU និង storage របស់ម៉ាស៊ីនអស់ទំហំទំនេរ ដែលការវាយប្រហារនេះគឺអាចបណ្តាលឱ្យខូចនូវធនធានរបស់ម៉ាស៊ីនបាន។

ស្រដៀងគ្នានេះដែរដើម្បីបង្ករការរំខានដល់ប្រព័ន្ធបណ្តាញ ការវាយប្រហារ DoS ធ្វើការផ្ញើសំណើរ (request) ដ៏ច្រើនលើសលប់ ភ្ជាប់ទៅ ប្រព័ន្ធបណ្តាញ ដែលក្នុងកំឡុងពេលនៃការវាយប្រហារនោះធ្វើឱ្យអ្នកប្រើប្រាស់ផ្សេងទៀតមិនអាចតភ្ជាប់បាន មានពេលខ្លះការវាយប្រហារដោយប្រើ DoS ធ្វើការជ្រៀតចូលតាមចំនុចខ្សោយក្នុងកម្មវិធី ឬវេបសាយ ដើម្បីប្រើប្រាស់ធនធានរបស់ ម៉ាស៊ីន ឬបណ្តាញអោយកើនឡើងក៏ជាហេតុបង្ករឱ្យមានការការរំខានដល់សេវាកម្ម (denial of service)។

មិនត្រឹមតែប៉ុណ្នឹងទេមេរោគមួយចំនួនអាចភ្ជាប់មកជាមួយមុខងារវាយប្រហារ DoS។ នៅពេលដែលវាឆ្លងចូលកុំព្យូទ័រ ឬឧបករណ៍ វាអាចប្រើធនធាននៃម៉ាស៊ីន ឬឧបករណ៍នោះដើម្បីវាយប្រហារ ហើយប្រសិនបើមានម៉ាស៊ីនជាច្រើនបានឆ្លងមេរោគ និងធ្វើវាយប្រហារទៅគោលមួយនោះ វានិងក្លាយទៅជាការវារប្រហារទ្រង់ទ្រាយធំមួយដែលគេហៅថា Distributed-Denial-of-Service (DDoS)

ទិន្នន័យដែលបានប្រើនៅក្នុងការវាយប្រហារ DoS ឬ DDoS អាចមានទំហំធំរហូតដល់ល្បឿន Gigabits ក្នុងមួយវិនាទី ប្រព័ន្ធកុំព្យូទ័រដែលបានឆ្លងមេរោគ ឬហៅថា Botnets ត្រូវបានប្រើញឹកញាប់ជាបណ្តាញដើម្បីធ្វើការវាយប្រហារ DDoS ព្រោះសេវាជាច្រើនមិនមានលទ្ធភាព និងធនធានក្នុងការទប់ទល់ពីការវាយប្រហាររហូតដល់រាប់ពាន់ ឬក៏រាប់រយពាន់ពីឧបករណ៍ដែលបានឆ្លងមេរោគនោះទេ។

៣. វិធីសាស្ដ្រការពារ

មិនមែនអ្នកណាក៏អាចធ្វើការវាយប្រហារបែប DoS នេះបានឡើយ ព្រោះការវាយប្រហារ DoS គឺទាមទារនូវសម្ថភាព និងកម្រិតនៃចំនេះដឹងបច្ចេកទេសជាក់លាក់មួយ ឬក៏អាចជួលនណារមា្នក់ដែលមានជំនាញនេះស្រាប់ ទោះយ៉ាងណាក៏ដោយ សព្វថ្ងៃនេះមានកម្មវិធីដែលបានដាក់លក់នៅតាមវេបសាយរបស់ឧក្រិដ្ឋជន (criminal forums) ដែលធ្វើឱ្យអ្នកដែលមិនមានជំនាញសោះអាចធ្វើវាយប្រហារ DoS លទ្ធភាពនេះបានធ្វើឱ្យឧក្រិដ្ឋជន និងអ្នកផ្សេងទៀតដែលមានបំណងធ្វើការវាយប្រហារទៅលើបណ្ដាញណាមួយកាន់តែងាយស្រួល។

ដោយសារតែមានការវាយប្រហារនេះកើតឡើង ក្រុហ៊ុនដែលផ្តល់សេវាកម្មតាមរយៈអ៊ីនធឺណិតភាគច្រើនបានដាក់បញ្ជូលនូវយុទ្ធសាស្រ្តផ្សេងៗ ដើម្បីការពារ និងទប់ទល់នូវនូវការវាយប្រហារនេះដូចខាងក្រោម៖

បច្ចេកទេសប្រឆាំង DoS រួមមាន:

  • ការវិភាគចរាចរទិន្នន័យ និងការរាំងខ្ទប់ (Traffic analysis and filtering)
  • Sinkholing
  • ការបង្ការតាមរយៈអាសយដ្ឋាន IP

ទោះជាយ៉ាងណាវិធានការប្រឆាំងនេះសម្រាប់ក្រុហ៊ុនតូចៗដែលផ្តល់សេវាតាមរយៈអ៊ិនធឺណិតមិនមានលទ្ធភាពប្រើប្រាស់ដោយសារតែវាមានតម្លៃថ្លៃពេក។

ប្រសិនបើមិនមានការការពារភាពគ្រប់គ្រាន់ មានវិធីសាស្ត្របណ្តោះអាសន្នមួយដែលអាចប្រើទប់ទល់នោះគឺ ការបិទ និងដំណើរការនូវសេវាកម្មនោះឡើងវិញ (restart) ប៉ុន្តែវានៅតែប្រឈមនិងការវាយប្រហារនេះដដែលរហូតទាល់តែការវាយប្រហារនោះបានបញ្ឍប់។

ឯកសារយោង

https://www.f-secure.com/en/web/labs_global/denial-of-service

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.