December 19, 2024

Language:

CamSA21-06: ប្រុងប្រយ័ត្នចំពោះចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុង Drupal

Drupal បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពដ៏សំខាន់ចំពោះ Drupal 7.x, 8.9.x, 9.0.x និង 9.1.x. នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អភិបាលគ្រប់គ្រងវេបសាយទាំងអស់ត្រូវធ្វើការអាប់ដេតទៅកាន់ជំនាន់ ចុងក្រោយបង្អស់នៅពេលខាងមុខនេះ។

១. ព័ត៌មានទូទៅ

Drupal គឺជាកម្មវិធីមានទម្រង់ជា Content Management System (CMS) ដែលត្រូវបានប្រើប្រាស់ជាទូទៅ ដោយអង្គភាពជាច្រើននៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកក្នុងការបង្កើតវេបសាយ មានវេបសាយប្រមាណ ជា ១លាន (ជុំវិញពិភពលោក) ដែលកំពុងប្រើប្រាស់ Drupal ដោយរួមមាននូវវេបសាយល្បីៗមានដូចជា NBC, Fox, The Economist, Twitter និង Pinterest ជាដើម។ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Drupal បានចេញសេចក្តីប្រកាសអំពី ចំនុចខ្សោយធ្ងន់ធ្ងរមានក្នុង Drupal Core ដូចខាងក្រោម៖

SA-CORE-2021-001: ចំណុចខ្សោយមួយនេះកើតមានឡើងនៅក្នុងបណ្ណាល័យ Archive_Tar ដែលអាចបណ្ដាល អោយប៉ះពាល់ដល់កម្មវិធី Drupal។

២. ផលិតផលដែលប៉ៈពាល់

ចំនុចខ្សោយនេះប៉ៈពាល់ទៅដល់ Drupal core កំណែ 7.x

ចំនុចខ្សោយនេះក៏ប៉ះពាល់ទៅដល់ Drupal core កំណែ 8.9.x

ចំនុចខ្សោយនេះក៏ប៉ះពាល់ទៅដល់ Drupal core កំណែ 9.0.x និង 9.1.x

៣. ផលវិបាក

ការវាយប្រហារជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារបង្កើត ឬកែប្រែទិន្នន័យហើយធ្ងន់ធ្ងរជាងនេះដើរតួជា អភិបាលគ្រប់គ្រងប្រព័ន្ធ។

៤. ការណែនាំ

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ ធ្វើការអាប់ដេត Drupal ដែលមានកំណែ core 7.x, 8.9.x, 9.0.x និង 9.1.x ដូចខាងក្រោមៈ

  • សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ x សូមធ្វើការអាប់ដេតទៅកាន់កំណែ Drupal 7.78.
  • សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ 9.x សូមធ្វើការអាប់ដេតទៅកាន់កំណែ Drupal 8.9.13.
  • សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ 0.x សូមធ្វើការអាប់ដេតទៅកាន់កំណែ Drupal 9.0.11.
  • សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ 1.x សូមធ្វើការអាប់ដេតទៅកាន់កំណែ Drupal 9.1.3.
  • បើសិនជាអ្នកប្រើប្រាស់ជំនាន់ 9.x ឬមុននេះ សូមធ្វើការអាប់ដេតមកជំនាន់ចុងក្រោយថ្មីបំផុតដោយសារតែជំនាន់នេះមិនមានការគាំទ្រទៀតឡើយ។

៥. វេបសាយពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.