December 18, 2024

Language:

គន្លឹះសន្តិសុខចំនួន ៥ ដែលអ្នកត្រូវធ្វើ – ការពារដូចជាផ្ទះរបស់អ្នក

លេខទូរស័ព្ទ, គណនីធនាគារ, រូបភាពក្រុមគ្រួសារ និងឯកសារការងារ គឺជាទិន្នន័យផ្ទាល់ខ្លួន (personal data) ដែលយើងត្រូវធ្វើការថែរក្សាទុកនៅផ្ទះឲ្យមានសុវត្ថិភាព។ ប៉ុន្តែដោយសារដែលមានការកើនឡើងនូវការរក្សាទុកទិន្នន័យនៅលើអនឡាញ និងក្នុងឧបករណ៍ចល័តឌីជីថល តើយើងដឹងទេថា​វាមានសុវត្ថិភាពយ៉ាងណា?

យន្តការការពារទិន្នន័យឌីជីថល គឺមិនខុសគ្នាទៅនឹងការការពារទ្រព្យសម្បត្តិជាក់ស្តែង​ (physical asset) របស់អ្នកនោះឡើយ។ ខាងក្រោមនេះគឺជាគន្លឹះសន្តិសុខចំនួន ៥យ៉ាងដែលអ្នកគួរធ្វើៈ

១. ពាក្យសម្ងាត់គឺជាកូនសោរចូលទៅកាន់ផ្ទះឌីជីថលរបស់អ្នក

តើអ្នកត្រូវប្រើប្រាស់សោរតែមួយដើម្បីចាក់ទ្វារ ចាក់បង្អួច និងចាក់ទូរដែករបស់អ្នក? ចំលើយប្រាកដណាស់គឺ​​ “មិនមែនទេ (NO)”​ ។ នេះហើយគឺជាហេតុផលដែលអ្នកមិនត្រូវប្រើប្រាស់ពាក្យសម្ងាត់តែមួយ សម្រាប់រាល់គណនី ឌីជីថលទាំងឡាយរបស់អ្នក។ នៅពេលដែលហេគឃ័រអាចចូលទៅកាន់គណនីណាមួយ នោះពួកគេនឹងអាចចូលទៅកាន់អ្វីៗទាំងអស់។

អ្នកមិនគួរសរសេរពាក្យសម្ងាត់ឲ្យអ្នកដទៃបានឃើញឡើយ ដូចទៅនឹងមិនគួរទុកកូនសោរផ្ទះរបស់ជាសាធារណៈនោះដែរ។ បង្កើតពាក្យសម្ងាត់ដែលមានភាពស្មុគស្មាញ ដែលមិនមានឈ្មោះរបស់អ្នក ពីព្រោះអ្នកមិនដែលបិទអាស័យដ្ឋានផ្ទះអ្នកនៅលើកូនសោរផ្ទះឡើយ។

 

២. កុំបើកទ្វារផ្ទះដល់ជនប្លែកមុខ

ពាក្យចាស់ពីដើមនៅតែត្រូវនៅក្នុងសម័យឌីជីថល (មិនត្រូវបើកទ្វារផ្ទះដល់ជនមិនស្គាល់)។ ប៉ុន្តែយើងមិនមែនបើកទ្វារផ្ទះជាក់ស្តែងនោះទេ គឺអ្នកមិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ដែលអ្នកមិនស្គាល់ ឬដោតឧបករណ៍ចល័ត​ (មានដូចជា USB, External HD, …) ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកឡើយ។ ការធ្វើដូចនេះ គឺមានន័យថាមិនអនុញ្ញាតឲ្យជនដែលអ្នកមិនស្គាល់ចូលទៅក្នុង ផ្ទះរបស់អ្នកឡើយ។

សម្រាប់ឧបករណ៍ឥតខ្សែរ (wireless) សូមធ្វើការបិទមុខងារ Bluetooth នៅពេលដែលអ្នកមិនប្រើប្រាស់។ ការដែលយើងបើកវាទុកចោល គឺមានន័យថាដូចជាបើកបង្អួចផ្ទះសម្រាប់ឲ្យនរណាម្នាក់ធ្វើការតោងឡើងចូល និងចេញពីផ្ទះអ្នកដូច្នេះដែរ។

 

៣. សូមមានការប្រុងប្រយ័ត្នចំពោះសំបុត្រដែលផ្ញើរមក

នៅពេលដែលនរណាម្នាក់បង្ហាញខ្លួននៅចំពោះមុខទ្វារផ្ទះរបស់អ្នក អ្នកអាចដឹងថាជានរណាដោយមើលមុខ ឬសាកសួរអំពីអត្តសញ្ញាណ។ សូមធ្វើដូចគ្នានេះនៅពេលដែលអ្នកទទួលបានសារអ៊ីម៉ែលដើម្បីប្រាកដថាអ្នកដែលផ្ញើរ មកនោះគឺយើងស្គាល់ (មិនមែនជា scammers  ដែលព្យាយាមចូលទៅក្នុងផ្ទះរបស់អ្នកនោះទេ)​។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែមើលឃើញឈ្មោះអ្នកផ្ញើរ, សូមត្រួតពិនិត្យទៅលើ e-mail address​ និងមើលខ្លឹមសារនៅក្នុងនោះ។ បើសិនជាខ្លឹមសារមើលទៅហាក់ដូចជាសង្ស័យ សូមសាកសួរមិត្តភ័ក្រអ្នកភ្លាមដើម្បីធ្វើការផ្ទៀងផ្ទាត់។

៤. ប្រើប្រាស់សោរដែលមាំ

ដូចគ្នាទៅនឹងសោរដែលអ្នកទិញសម្រាប់ចាក់សោរផ្ទះរបស់អ្នកអញ្ចឹង​ គឺជ្រើសរើសសោរដែលមាំ និងមានគុណភាពល្អ ហើយវាគឺដូចគ្នាទៅនឹង​ពិភពឌីជីថលដែរ។ គឺមានន័យថា អ្នកត្រូវតែធ្វើការអាប់ដេតកម្មវិធីទាំងអស់ដែលអ្នកប្រើប្រាស់ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ការពារប្រឆាំងមិនឲ្យហេគឃ័រជ្រៀតចូលទៅក្នុងឧបករណ៍ឌីជីថល។

បើសិនជាអ្នកមាននូវឯកសារសំខាងន់ដែលត្រូវការពារសុវត្ថិភាព អ្នកប្រហែលជាត្រូវគិតគូរទៅដល់ការធ្វើវិនិយោគ ទៅលើកម្មវិធីល្បីៗ​ (antivirus) ឬប្រសើរជាងនេះ ដូចជា surveillance camera ដែលបន្ថែមយន្តការសន្តិសុខមួយ បន្ថែមទៀត។

៥. បណ្តាញសង្គម: ទីកន្លែងដែលគ្មានទីបញ្ចប់

សូមសម្រ័យថា យើងទទួលភ្ញៀវមកលេងផ្ទះហើយឲ្យពួកគេដើរគ្រប់ទីកន្លែងនៅក្នុងផ្ទះដោយខ្លួនគេផ្ទាល់ – នេះគឺមានន័យស្មើនឹងការបង្ហោះឯកសារ/ព័ត៌មាននៅក្នុងបណ្តាញសង្គមដូច្នេះដែរ។ ក្នុងពេលដែលអ្នកអាចធ្វើការកំណត់ ឯកជនភាពរបស់អ្នកហើយកំណត់ថាតើនរណាដែលអាចធ្វើការចូលទៅកាន់ផ្ទះឌីជីថលរបស់អ្នក អ្នកក៏គួរតែមានការគិតផងដែរនូវអ្វីដែលអ្នកអាចចែករំលែកអនឡាញ។

ព័ត៌មានដូចជា Primary school ឬក៏ឈ្មោះសត្វចិញ្ចឹមរបស់អ្នក អាចត្រូវបានប្រើប្រាស់នៅក្នុង​ security questions​ ដែលសេវាអនឡាញនានាសាកសួរនៅពេលដែលត្រូវធ្វើការស្រោចស្រង់ពាក្យសម្ងាត់។ សំខាន់ជាងនោះគឺ ការចែកចាយគឺស្ទើតែរៀងរហូត – ដែលវាមានការលំបាកណាស់ក្នុងការលុបចោលនូវដាន ដែលអ្នកបានចែករំលែក នៅលើអនឡាញ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.