រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក អ៊ុក វណ្ឌី អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា « Future of Cybersecurity in Cambodia – Challenges and Opportunities » នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ និងនិស្សិតមកពីគ្រឹះស្ថានអប់រំឧត្តមសិក្សាចំនួន ៦ ។
សិក្ខាសាលានេះមានគោលបំណងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់និស្សិតលើការចាប់យកជំនាញសន្តិសុខសាយប័រ ក៏ដូចជាបង្កើនទស្សនាទានរបស់និស្សិតលើចំណេះដឹងអំពីការការពារទិន្នន័យរបស់ខ្លួនជាទូទៅនៅពេលប្រើប្រាស់អ៊ីនធឺណិត និងសេវាអនឡាញ ដោយមានការជជែកលើប្រធានមួយចំនួនដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) នៅក្នុងវិស័យសន្តិសុខសាយប័រ ទិដ្ឋភាពទូទៅនៃសន្តិសុខសាយប័រនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទស្សនៈអន្តរជាតិលើទីផ្សារការងារនិងស្តង់ដារជំនាញសន្តិសុខសាយប័រ។