December 25, 2024

Language:

ចោរព័ត៌មានវិទ្យាលួចចូលក្នុងទូរស័ព្ទរបស់អ្នកដោយរបៀបណា? ការពារវាដោយរបៀបណា?

១. ព័ត៌មានទូទៅ

ចោរព័ត៌មានវិទ្យាអាចចូលប្រើទូរសព្ទរបស់អ្នកតាមវិធីជាច្រើន។ ដើម្បីការពារខ្លួន អ្នកត្រូវយល់ពីហានិភ័យ ដើម្បីត្រៀមប្រុងប្រយ័ត្ន។ ទូរសព្ទរបស់អ្នកមានព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនដ៏មានតម្លៃ ដែលធ្វើឱ្យអ្នកក្លាយជាគោលដៅ សម្រាប់ចោរលួចអត្តសញ្ញាណ។ ដើម្បីការពារឧបករណ៍របស់អ្នក សូមស្វែងយល់អំពីបច្ចេកទេសលួចចូលទូទៅហើយ អនុវត្តតាមវិធានការសុវត្ថិភាពសាមញ្ញ។

. ប្រភេទនៃការវាយប្រហារស្មាតហ្វូន

          ចោរព័ត៌មានវិទ្យាលួចចូលក្នុងទូរស័ព្ទរបស់អ្នកដោយប្រើប្រាស់វិធីសាស្រ្តបោកបញ្ឆោតឱ្យអ្នកដំឡើងកម្មវិធីក្លែងក្លាយ គេហទំព័រគួរសង្ស័យ ឬការវាយប្រហារដោយក្លែងបន្លំជាអង្គភាពដែលអាចទុកចិត្តបាន ដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ការជ្រៀតចូលតាមប៊្លូធូសអាចត្រូវបានប្រើប្រាស់លើឧបករណ៍នៅជិតគ្នា។ ការលួចប្តូរស៊ីមកាត ដែលជាបច្ចេកទេសស្មុគ្រស្មាញ ដោយក្លែងបន្លំជាម្ចាស់ទូរសព្ទ ដើម្បីទៅគ្រប់គ្រងលេខទូរស័ព្ទ។

សញ្ញាណមួយចំនួនដែលអាចបង្ហាញទូរសព្ទរបស់អ្នកត្រូវបានគេលួចចូលរួមមាន:

  • ថាមពលថ្មចុះខ្សោយ
  • ទូរសព្ទដំណើរការយឺត ឬឡើងក្តៅដោយមិនដឹងមូលហេតុច្បាស់លាស់
  • កម្មវិធីបិទភ្លាមៗ ឬទូរសព្ទបិទ ហើយបើកឡើងវិញ ដោយមិនដឹងមូលហេតុច្បាស់លាស់
  • មានឯកសារដែលអ្នកមិនស្គាល់ ឬការវិក័យបត្រចំណាយដែលអ្នកមិនបានបញ្ជាទិញ។

៣. ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូល សូមអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖

  • 1.ដំឡើងកម្មវិធីកម្ចាត់មេរោគដើម្បីជាស្រទាប់ការពារមុនគេបង្អស់
  • 2.ធ្វើបច្ចុប្បន្នភាពទូរសព្ទ និងកម្មវិធីរបស់អ្នកដើម្បីដោះស្រាយចំណុច ងាយរងគ្រោះ
  • 3.ប្រើ VPN នៅពេលអ្នកប្រើ Wi-Fi សាធារណៈដើម្បីការពារកុំឱ្យអ្នកវាយប្រហារមើលឃើញសកម្មភាពអនឡាញរបស់អ្នក
  • 4.ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីបង្កើត និងរក្សាទុកពាក្យសម្ងាត់ខ្លាំង និងខុសៗគ្នា
  • 5.ជៀសវាងកន្លែងសាកថ្មនៅតាមសាធារណៈ ដោយសារកន្លែងទាំងនេះអាចមានបង្កប់ឧបករណ៍លួចយកព័ត៌មាន ឬចម្លងមេរោគចូលឧបករណ៍របស់អ្នក
  • 6.ការពារទូរស័ព្ទរបស់អ្នកឱ្យមានសុវត្ថិភាពដោយប្រើពាក្យសម្ងាត់ កូដ PIN និងមុខងារតាមដានទីកន្លែងឧបករណ៍
  • 7.អ៊ិនគ្រីបទូរសព្ទរបស់អ្នកដើម្បីការពារទិន្នន័យរបស់អ្នកពីការចូលប្រើដោយគ្មានការអនុញ្ញាត
  • 8.ចាក់សោស៊ីមកាតរបស់អ្នកដើម្បីការពារការប្រើប្រាស់លេខទូរស័ព្ទរបស់អ្នកដោយមិនមានការអនុញ្ញាត
  • 9.បិទ Wi-Fi និង ប្ល៊ូធូសនៅពេលមិនប្រើដើម្បីកាត់បន្ថយការប៉ះពាល់ទៅនឹងការវាយប្រហារតាមរយៈ WiFi និង ប្ល៊ូធូស
  • 10.ដំឡើងកម្មវិធីតាមរយៈហាងកម្មវិធីផ្លូវការ ជៀសវាងការទាញយកកម្មវិធីពីប្រភពដែលមិនគួរឱ្យទុកចិត្ត។

៤. ឯកសារពាក់ព័ន្ធ

  • – https://www.mcafee.com/blogs/family-safety/how-do-hackers-hack-phones-and-how-can-i-prevent-it/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.