April 01, 2025

Language:

ស្វែងយល់អំពីការលួចអត្តសញ្ញាណ និងវិធីសាស្ត្រទប់ស្កាត់

១. ព័ត៌មានទូទៅ

នាពេលបច្ចុប្បន្ននេះ ការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាងមុនដោយសារអ៊ីនធឺណិត។ ថ្វីត្បិតអ្វីៗកាន់តែងាយស្រួល ជាងមុនការលួចអត្តសញ្ញាណ គឺជាបទល្មើសដែលអ្នកផ្សេងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ លេខសម្ងាត់ លេខគណនីធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដោយគ្មានការអនុញ្ញាត ដើម្បីប្រើប្រាស់ក្នុងគោលបំណងមិនសុច្ចរិត។ ការលួចអត្តសញ្ញាណអាចបណ្តាលឱ្យមានការខូចខាតផ្នែកហិរញ្ញវត្ថុ ការបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះ និងបញ្ហាផ្នែកច្បាប់ផ្សេងៗ។

. តើចោរព័ត៌មានវិទ្យាលួចអត្តសញ្ញាណរបស់អ្នកដោយរបៀបណា?

ចោរព័ត៌មានវិទ្យាមានវិធីសាស្ត្រជាច្រើនដើម្បីចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈអ៊ីនធឺណិត

  • ការបំពានទិន្នន័យ៖ ចោរព័ត៌មានវិទ្យាជ្រៀតចូលប្រព័ន្ធរបស់ក្រុមហ៊ុន ឬរដ្ឋាភិបាល ដើម្បីលួចយកទិន្នន័យអតិថិជន
  • ការវាយប្រហារដោយការក្លែងបន្លំ៖ អ្នកក្លែងបន្លំដោយប្រើអ៊ីមែល អត្ថបទ ឫគេហទំព័របោកបញ្ឆោតដើម្បីបញ្ឆោតអ្នកអោយបញ្ចូលព័ត៌មានសម្ងាត់ ពាក្យសម្ងាត់ ឫព័ត៌មានលំអិតអំពីកាតឥណទាន
  • Malware៖ អ្នកបោកបញ្ឆោតអាចចម្លងមេរោគចូលទៅក្នុងឧបករណ៍របស់អ្នកជាមួយនិងមេរោគដែលប្រមូលទិន្នន័យរបស់អ្នកដោយសម្ងាត់
  • ហានិភ័យ Wi-Fi សាធារណៈ៖ ការប្រើប្រាស់បណ្តាញ Wi-Fi ដែលមិនមានសុវត្ថិភាព ដោយមិនបានប្រើប្រាស់(VPN) ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាកាន់តែមានភាពងាយស្រួលក្នុងការលួចទិន្នន័យរបស់អ្នក។

៣. ប្រសិនបើអ្នកសង្ស័យថាមានការលួចអត្តសញ្ញាណ

ប្រសិនបើអ្នកសង្ស័យថាអត្តសញ្ញាណរបស់អ្នកត្រូវបានគេលួចនោះ ទាំងនេះជាវិធីសាស្ត្រដែលអ្នកត្រូវធ្វើ៖

  • ទាក់ទងក្រុមហ៊ុនដែលពាក់ព័ន្ធ៖ រាយការណ៍ភ្លាមៗនូវប្រតិបត្តិការគួរឱ្យសង្ស័យណាមួយទៅកាន់ធនាគាររបស់អ្នក ក្រុមហ៊ុនកាតឥណទាន ឬអាជីវកម្មណាមួយដែលការក្លែងបន្លំបានកើតឡើង ពួកគេនឹងជួយស៊ើបអង្កេត
  • រាយការណ៍ទៅកាន់សមត្ថកិច្ច៖ ការលួចអត្តសញ្ញាណគឺជាបទល្មើស ហើយវាចាំបាច់ក្នុងការរាយការណ៍ទៅអាជ្ញាធរដែលជាសមត្ថកិច្ច។ ការរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីឱ្យខាងសមត្ថកិច្ចធ្វើការកំណត់និងស៊ើបអង្កេតនៃការលួច និងជួយការពារអ្នក
  • ដាក់មុខងារជូនដំណឹងអំពីការក្លែងបន្លំ ឬការបង្កកគណនីធនាគារ៖ ទាក់ទងទៅធានាគារ ដើម្បីដាក់ការជូនដំណឹងអំពីការក្លែងបន្លំនៅលើគណនីធនាគាររបស់អ្នក។ វិធីសាស្ត្រនេះធ្វើឱ្យចោរកាន់តែពិបាកបើកគណនីរបស់អ្នក។ អ្នកក៏អាចជ្រើសរើសសម្រាប់ការបិទគណនីបណ្តោះអាសន្ន ដែលរារាំងពីការចូលប្រើគណនីរបស់អ្នកផងដែរ
  • ត្រួតពិនិត្យគណនីរបស់អ្នក៖ ពិនិត្យមើលរបាយការណ៍គណនីរបស់អ្នកសម្រាប់សកម្មភាពដែលមិនប្រក្រតីណាមួយកើតមានឡើងដើម្បីរាយការណ៍ទៅស្ថាប័នធនាគារធ្វើការដោះស្រាយ។

. វិធីការពារពីការលួចអត្តសញ្ញាណ

នេះជាជំហានដែលអ្នកអាចអនុវត្តដើម្បីការពារខ្លួនដូចខាងក្រោម៖

  • ប្រើពាក្យសម្ងាត់ខ្លាំង៖ បង្កើតពាក្យសម្ងាត់តែមួយគត់សម្រាប់គណនីអនឡាញនីមួយៗរបស់អ្នក ហើយបើកដំណើរការការផ្ទៀងផ្ទាត់ពីរកត្តានៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន
  • ដំឡើងកម្មវិធីសុវត្ថិភាព៖ ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដើម្បីការពារឧបករណ៍របស់អ្នកពីការឆ្លងមេរោគ
  • ពិនិត្យមើលឯកសារ៖ ឯកសារ វិក័យប័ត្រ ឯកសារពន្ធ ពិនិត្យមើលអោយបានច្បាស់មុននិងបោះចោល
  • ប្រុងប្រយ័ត្នពេលប្រើប្រាស់អ៊ីនធឺណិត៖ ត្រូវយកចិត្តទុកដាក់លើព័ត៌មានដែលអ្នកចែករំលែកតាមបណ្តាញសង្គម។ ជៀសវាងការបង្ហោះព័ត៌មានរសើប ដូចជាថ្ងៃខែឆ្នាំកំណើត ឬឈ្មោះឪពុកម្តាយ ដែលអាចត្រូវបានគេប្រើដើម្បីទាយសំណួរសុវត្ថិភាពរបស់អ្នក
  • ត្រួតពិនិត្យគណនីធនាគាររបស់អ្នកឱ្យបានទៀងទាត់៖ ពិនិត្យសកម្មភាពគណនីធនាគារ និងរបាយការណ៍ គណនីរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីធានាថាគ្មានសកម្មភាពដែលគ្មានការអនុញ្ញាតណាមួយបានកើតឡើងឡើយ។

. ឯកសារពាក់ព័ន្ធ

  • – https://www.mcafee.com/blogs/privacy-identity-protection/how-scammers-steal-your-identity-and-what-you-can-do-about-it/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.