December 22, 2024

Language:

CamSA23-18: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៧ មាននៅក្នុងផលិតផល Microsoft ប្រចាំខែមេសា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៩៧ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៧ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៧ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-28231: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft DHCP Server Service ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-28219, CVE-2023-28220: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Layer 2 Tunneling Protocol អនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-21554: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Message Queuing ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួនទៅកាន់កម្មវិធី និងធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS)
  • CVE-2023-28291: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Raw Image Extension ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-28232: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Windows Point-to-Point Tunneling Protocol ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2023-28250: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Windows Pragmatic General Multicast (PGM) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET Core
  • Azure Machine Learning
  • Azure Service Connector
  • Microsoft Bluetooth Driver
  • Microsoft Defender for Endpoint
  • Microsoft Dynamics
  • Microsoft Dynamics 365 Customer Voice
  • Microsoft Edge (Chromium-based)
  • Microsoft Graphics Component
  • Microsoft Message Queuing
  • Microsoft Office
  • Microsoft Office Publisher
  • Microsoft Office SharePoint
  • Microsoft Office Word
  • Microsoft PostScript Printer Driver
  • Microsoft Printer Drivers
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows DNS
  • Visual Studio
  • Visual Studio Code
  • Windows Active Directory
  • Windows ALPC
  • Windows Ancillary Function Driver for WinSock
  • Windows Boot Manager
  • Windows Clip Service
  • Windows CNG Key Isolation Service
  • Windows Common Log File System Driver
  • Windows DHCP Server
  • Windows Enroll Engine
  • Windows Error Reporting
  • Windows Group Policy
  • Windows Internet Key Exchange (IKE) Protocol
  • Windows Kerberos
  • Windows Kernel
  • Windows Layer 2 Tunneling Protocol
  • Windows Lock Screen
  • Windows Netlogon
  • Windows Network Address Translation (NAT)
  • Windows Network File System
  • Windows Network Load Balancing
  • Windows NTLM
  • Windows PGM
  • Windows Point-to-Point Protocol over Ethernet (PPPoE)
  • Windows Point-to-Point Tunneling Protocol
  • Windows Raw Image Extension
  • Windows RDP Client
  • Windows Registry
  • Windows RPC API
  • Windows Secure Boot
  • Windows Secure Channel
  • Windows Secure Socket Tunneling Protocol (SSTP)
  • Windows Transport Security Layer (TLS)
  • Windows Win32K

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/04/11/microsoft-releases-april-2023-security-updates
  • –    https://www.jpcert.or.jp/english/at/2023/at230007.html
  • –    https://www.tenable.com/blog/microsofts-april-2023-patch-tuesday-addresses-97-cves-cve-2023-28252
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.