January 24, 2025

Language:

CamSA25-03: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១០ នៅក្នុងផលិតផល Microsoft ប្រចាំខែមករា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន១៥៧ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ១០ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ១០នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2025-21333, CVE-2025-21334, CVE-2025-21335: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows Hyper-V NT Kernel Integration VSP ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-21186, CVE-2025-21366, CVE-2025-21395: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Access ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Microsoft Access ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-21308: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Themes Spoofing ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-21275: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows App Package Installer ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រនិងអ្នកប្រើក្នុងតំបន់ (Local user) អាចប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2025-21297, CVE-2025-21309: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Remote Desktop Services ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនូវក្នុងអង្គចងចាំ ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2025-21298: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows OLE Remote Code Execution ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows OLE ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET
  • .NET and Visual Studio
  • .NET,.NET Framework, Visual Studio
  • Active Directory Domain Services
  • Active Directory Federation Services
  • Azure Marketplace SaaS Resources
  • BranchCache
  • IP Helper
  • Internet Explorer
  • Line Printer Daemon Service (LPD)
  • Microsoft AutoUpdate (MAU)
  • Microsoft Azure Gateway Manager
  • Microsoft Brokering File System
  • Microsoft Digest Authentication
  • Microsoft Graphics Component
  • Microsoft Office
  • Microsoft Office Access
  • Microsoft Office Excel
  • Microsoft Office OneNote
  • Microsoft Office Outlook
  • Microsoft Office Outlook for Mac
  • Microsoft Office SharePoint
  • Microsoft Office Visio
  • Microsoft Office Word
  • Microsoft Purview
  • Microsoft Windows Search Component
  • Power Automate
  • Reliable Multicast Transport Driver (RMCAST)
  • Visual Studio
  • Windows BitLocker
  • Windows Boot Loader
  • Windows Boot Manager
  • Windows COM
  • Windows Client-Side Caching (CSC) Service
  • Windows Cloud Files Mini Filter Driver
  • Windows Connected Devices Platform Service
  • Windows Cryptographic Services
  • Windows DWM Core Library
  • Windows Digital Media
  • Windows Direct Show
  • Windows Event Tracing
  • Windows Geolocation Service
  • Windows Hello
  • Windows Hyper-V NT Kernel Integration VSP
  • Windows Installer
  • Windows Kerberos
  • Windows Kernel Memory
  • Windows MapUrlToZone
  • Windows Mark of the Web (MOTW)
  • Windows Message Queuing
  • Windows NTLM
  • Windows OLE
  • Windows PrintWorkflowUserSvc
  • Windows Recovery Environment Agent
  • Windows Remote Desktop Services
  • Windows SPNEGO Extended Negotiation
  • Windows Security Account Manager
  • Windows Smart Card
  • Windows SmartScreen
  • Windows Telephony Service
  • Windows Themes
  • Windows UPnP Device Host
  • Windows Virtual Trusted Platform Module
  • Windows Virtualization-Based Security (VBS) Enclave
  • Windows WLAN Auto Config Service
  • Windows Web Threat Defense User Service
  • Windows Win32K – GRFX

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

  • អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2025/01/14/microsoft-releases-january-2025-security-updates
  • –    https://www.jpcert.or.jp/english/at/2025/at250002.html
  • –    https://www.tenable.com/blog/microsofts-january-2025-patch-tuesday-157-cves-cve-2025-21333-cve-2025-21334-cve-2025-21335
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.