November 18, 2024

Language:

CamSA20-79: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៩ របស់ផលិតផល Microsoft ប្រចាំខែធ្នូ ឆ្នាំ២០២០

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៥៨ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផល របស់ខ្លួន ក្នុងចំនោមនោះមាន ៩ ចំណុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ការវាយលុកដោយជោគជ័យ ទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៩ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចម្ងាយ (remote code) ដោយ ហេគឃ័រ។ ចំនុចខ្សោយទាំង ៩ នោះ មានដូចតទៅៈ

  • CVE-2020-17095: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows Hypervisor (Hyper-V) នៅលើ host server បរាជ័យក្នុងការផ្ទៀងផ្ទាត់ទៅលើការបញ្ចូលព័ត៌មាន (input) នៅលើ guest operating system ពីអ្នកប្រើប្រាស់ ដែលមានសិទ្ធិ។ ដើម្បីវាយលុកទៅលើចំនុចខ្សោយនេះ អ្នកវាយប្រហារអាចដំណើរការនូវកូន កម្មវិធីណាមួយនៅលើ guest operating system ដែលអាចបណ្តាលឲ្យ Hyper-V host operating system ដំណើរការនូវកូដ។
  • CVE-2020-17118, CVE-2020-17121: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី Microsoft SharePoint បរាជ័យក្នុងការពិនិត្យមើលកូដនៃកញ្ចប់កម្មវិធី។ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូតដើម្បី ធ្វើ ការវាប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint។
  • CVE-2020-17131: ចំនុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Edge។ ចំនុចខ្សោយមួយនេះ អាចអនុញ្ញាត ឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់។
  • CVE-2020-17152, CVE-2020-17152: ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft Dynamics 365 សម្រាប់ហិរញ្ញវត្ថុនិងប្រតិបត្តិការ (នៅនឹងកន្លែង) កំណែ ១០.០.១១ ។ ចំនុចខ្សោយនេះអាចអនុញ្ញាតអោយហេគឃ័រ ឬអ្នកវាយប្រហារធ្វើសកម្មភាពដោយជោគជ័យនិងអាចប្រតិបត្តិកូដពីចម្ងាយតាមរយៈការប្រតិបត្តិស្គ្រីបផ្នែកខាងម៉ាស៊ីន មេនៅលើម៉ាស៊ីនមេជនរងគ្រោះ។

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge for Android
  • ChakraCore
  • Microsoft Office and Microsoft Office Services and Web Apps
  • Microsoft Exchange Server
  • Azure DevOps
  • Microsoft Dynamics
  • Visual Studio
  • Azure SDK
  • Azure Sphere

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានាដោយរួមមានការ តំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://msrc.microsoft.com/update-guide/en-us/releaseNote/2020-Dec
  • https://www.jpcert.or.jp/english/at/2020/at200047.html
  • https://www.bleepingcomputer.com/news/security/microsoft-december-2020-patch-tuesday-fixes-58-vulnerabilities/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.