November 23, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពីឯកជនភាព និងការការពារ (Privacy and Protection)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានរៀបចំវគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ “ឯកជនភាព និងការការពារ – Privacy and Protection” ដែលមានសិក្ខាកាមជាមន្រ្តីរាជការមកពីក្រសួងបរិស្ថានប្រមាណជា ១៧៩ រូប ​(ស្រី ៦៥រូប)។

បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ថ្វីត្បិតតែបច្ចេកវិទ្យាបាននាំមកនូវគុណសម្បតិ្តយ៉ាងធំធេងយ៉ាងណាក៏ដោយ ឧក្រិដ្ឋជនតាមប្រព័ន្ធអុីនធឺណិត ឬចោរព័ត៌មានវិទ្យាបាននឹងកំពុងទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ ដើម្បីបម្រើផលប្រយោជន៍ទុច្ចរិតរបស់ខ្លួនផងដែរ។ អ្នកប្រើប្រាស់ទាំងអស់ត្រូវតែស្វែងយល់អំពីវិធីសាស្ត្រក្នុងការការពារខ្លួនពីការវាយប្រហារ ឬគេចឱ្យផុតពីការបោកបញ្ជោតនានាដែលអាចកើតមានឡើង។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបញ្ច្រាបចំណេះចឹងមូលដ្ឋានស្តីអំពីសន្តិសុខសាយប័រ និងឯកជនភាពក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល។ ហានិភ័យនានាពាក់ព័ន្ធទៅការប្រើប្រាស់អុីនធឺណិត បណ្តាញព័ត៌មានសង្គម អុីម៉ែល ការប្រើប្រាស់ធនាគារអេឡិចត្រូនិក ត្រូវបានលើកមកជជែកពិភាក្សាយ៉ាងផុសផុលរវាងសិក្ខាកាម៕

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.