December 22, 2024

Language:

បញ្ជីត្រួតពិនិត្យសុវត្ថិភាពតាមអ៊ីនធឺណិតសម្រាប់ឪពុកម្តាយ និងអ្នកថែទាំក្មេង

.ព័ត៌មានទូរទៅ

តើកូនរបស់អ្នកមានអាយុគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ទូរស័ព្ទចល័តហើយឬនៅ?

កុមារដែលមានអាយុក្រោម ៥ ឆ្នាំនៅតែកំពុងអភិវឌ្ឍការយល់ដឹងអំពីការប្រើប្រាស់អ៊ីនធឺណិតផងដែរ សម្រាប់យើងជាឳពុកម្តាយគួរតែមានការត្រួតពិនិត្យ និង ដាក់កម្រិតលើសកម្មភាពអនឡាញរបស់កូនអ្នក។ ឧទាហរណ៍:

  • រក្សាឧបករណ៍ឱ្យឆ្ងាយពីដៃ និងអាចមើលឃើញ
  • រៀបចំការគ្រប់គ្រងឧបករណ៍
  • ជ្រើសរើសមាតិកាដែលសមស្របតាមអាយុ។

កុមារតូចៗមិនទាន់យល់អំពីហានិភ័យនៃឥរិយាបទអនឡាញនៅឡើយ។ ត្រូវប្រុងប្រយ័ត្នជានិច្ចហើយកុំបណ្តោយ គាត់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។

កុមារដែលមានអាយុ ៥ ទៅ ១០ ឆ្នាំ

កុមារដែលមានអាយុពី ៥ ទៅ ១០ ឆ្នាំគឺពួកគេចាប់ផ្តើមស្វែងរកអ៊ីនធឺណិតដោយខ្លួនឯងដូចនេះសុំធ្វើការណែនាំពួកគាត់អំពីគោលការសុវត្ថិភាពតាមអ៊ីនធឺណិត៖

  • ប្រើពាក្យសម្ងាត់ខ្លាំង
  • កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន
  • គិតមុននឹងចូលទៅកាន់តំណ។

ណែនាំកូនរបស់អ្នកអំពីបញ្ហាសុវត្ថិភាពវេបសាយ ហ្គេម និងកម្មវិធីដែលសមរម្យសម្រាប់អាយុរបស់ពួកគាត់។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកក្នុងការដឹងពីសកម្មភាពលើអ៊ីនធឺណិតរបស់កូនអ្នក។ ត្រូវប្រុងប្រយ័ត្នជានិច្ចហើយកុំបណ្តោយគាត់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។

កុមារដែលមានអាយុ ១០ ទៅ ១៥ ឆ្នាំ

នៅពេលដែលកុមារឈានដល់វ័យជំទង់ ពួកគាត់អាចចាប់ផ្តើមចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងហ្គេមអនឡាញ។ នេះជាពេលវេលាដ៏ល្អក្នុងការណែនាំពួកគាត់អំពីសុវត្ថិភាពតាមអ៊ីនធឺណិតកម្រិតខ្ពស់ជាងនេះ។ ឧទាហរណ៍:

  • MFA
  • ណែនាំអំពីការគំរាមកំហែងតាមអ៊ីនធឺណិត

បង្រៀនកូនរបស់អ្នកអំពីសារៈសំខាន់នៃការកំណត់ឯកជនភាព។ ត្រូវប្រាកដថាពួកគាត់ដឹងពីផលប៉ះពាល់ដែលអាចកើតមាននៃការចែករំលែកព័ត៌មានលម្អិតផ្ទាល់ខ្លួនតាមអ៊ីនធឺណិត។ ណែនាំកូនរបស់អ្នកឱ្យប្រើបច្ចេកវិទ្យាតាមរបៀបសុវត្ថិភាព និងតាមដានសកម្មភាពលើអ៊ីនធឺណិត។

កុមារដែលមានអាយុ ១៥ ឆ្នាំឡើងទៅ

កុមារដែលមានអាយុ ១៥ ឆ្នាំឡើងទៅមានសេរីភាព និងឯករាជ្យកាន់តែច្រើនតាមអ៊ីនធឺណិត។ ពួកគាត់កាន់តែងាយរងគ្រោះទៅនឹងការគំរាមកំហែងតាមអ៊ីនធឺណិតដូចជា៖

  • ការគំរាមកំហែងតាមអ៊ីនធឺណិត
  • ការបោកប្រាស់
  • ការលួចអត្តសញ្ញាណ។

បង្រៀនកូនរបស់អ្នកពីរការប្រើប្រាស់ដែលមានសុវត្ថិភាព និងតាមដានសកម្មភាពគួរឱ្យសង្ស័យនៅលើអ៊ីនធឺណិតរបស់ពួកគាត់ លើកទឹកចិត្តឱ្យពួកគាត់និយាយអំពីសកម្មភាពអនឡាញ។

. ប្រើប្រាស់បញ្ជីត្រួតពិនិត្យ

  • – ដំឡើងការគ្រប់គ្រងដោយមាតាបិតានៅលើឧបករណ៍
  • – និយាយជាមួយកូនរបស់អ្នកអំពីសុវត្ថិភាពអនឡាញ
  • – ប្រើពាក្យសម្ងាត់ខ្លាំង និងពិសេស
  • – ប្រើការផ្ទៀងផ្ទាត់ពហុកត្តា (MFA)
  • – ធ្វើការអាប់ដេតកម្មវិធី
  • – ប្រើកម្មវិធីកំចាត់មេរោគ
  • – បម្រុងទុកទិន្នន័យសំខាន់ៗ
  • – ប្រយ័ត្នចំពោះការបោកប្រាស់តាមអ៊ីនធឺណិត
  • – តាមដានសកម្មភាពលើអ៊ីនធឺណិតរបស់កូនអ្នក
  • – បង្រៀនកូនរបស់អ្នកឱ្យរាយការណ៍ពីឧប្បត្តិហេតុ

៣. ឯកសារពាក់ព័ន្ធ

  • – https://www.cyber.gov.au/protect-yourself/staying-secure-online/protecting-your-family/protect-yourself-online
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.