November 22, 2024

Language:

ទស្សនៈកិច្ចសិក្សាស្វែងយល់អំពី​ឧស្សាហកម្មសូហ្វវែកុំព្យូទ័រ នៅទីក្រុងដាណាង

ក្នុងកំឡុងពេលទស្សនៈកិច្ចសិក្សានៅទីក្រុងដាណាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្វែងយល់ អំពីការអនុវត្តន៍ប្រព័ន្ធរដ្ឋាភិបាល អេឡិកត្រូនិច (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦) មន្ត្រីបីរូប មកពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការស្វែងយល់ផងដែរទៅលើឧស្សាហកម្មសូហ្វវែកុំព្យួទ័រ នៅក្នុងទីក្រុងមួយនេះ។
ក្រុមហ៊ុន DTT គឺជាក្រុមហ៊ុនមានឈ្មោះល្បីមួយនៅក្នុងទីក្រុងដាណាង ដែលបានទទួលសិទ្ធិក្នុងការធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើ eGov plateform ដែលត្រូវបានយកទៅប្រើប្រាស់ និងអភិវឌ្ឍន៍បន្ថែមទៀតដោយក្រុមហ៊ុននានា ក្នុងការបង្កើតនូវកម្មវិធីកុំព្យូទ័រដើម្បីបម្រើសេវាសាធារណៈតាមអនឡាញ ហើយមកដល់ ពេលនេះ មានសេវាសាធារណៈប្រមាណច្រើនជាង ៣៥០ ត្រូវបានដាក់ឲ្យដំណើរការ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន UNITECH ក៍ជាក្រុមហ៊ុនមួយទៀត ដែលបានទទួលការទុកចិត្តពីរដ្ឋាភិបាលទីក្រុងដាណាង (វៀតណាម) ក្នុងការបង្កើតនូវ កម្មវិធីដើម្បីទ្រទ្រង់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ។ UNITECH គឺជាក្រុមហ៊ុនក្នុងស្រុក បង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយក្នុងពេលបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណជា ១២៥នាក់ ។ជាចុងក្រោយ មន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹង DANANG Information and Communication Technology Center (DNICT) ។ មជ្ឈមណ្ឌលនេះគឺជារបស់រដ្ឋស្ថិតនៅក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមន្ទីរ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រុងដាណាង ហើយដែលមានគោលដៅបម្រើផ្នែកបច្ចេកទេសទៅតាមតម្រូវការ របស់មន្ទីរ។ បន្ថែមជាមួយគ្នានេះផងដែរ មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា និងការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិច ជូនដល់មន្ត្រីវៀតណាម និងសាធារណៈជនទូទៅ។បន្ថែមពីលើការស្វែងយល់អំពីបទពិសោធន៍ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិច មន្ត្រីកម្ពុជាក៍បានស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយនានាដែលរដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុនឯកជនបានឆ្លងកាត់ក្នុងពេលអនុវត្តន៍គម្រោងផងដែរ ៕

image068

image065

image066

image067

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.