December 19, 2024

Language:

CamSA21-39: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន VMware

. ព័ត៌មានទូទៅ

នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2021-0016) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួន៥ ដែលមាននៅក្នុងកម្មវិធី VMware Workspace ONE Access, VMware Identity Manager, VMware vRealize Automation, VMware Cloud Foundation, vRealize Suite Lifecycle Manager សម្រាប់ប្រព័ន្ធប្រតិបត្តិការ window និង Linux។ ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2021-22002, CVE-2021-22003 ជាប្រភេទ brute force ដោយធ្វើការវាយប្រហារទៅលើ port 7443 នៅលើឧបករណ៍ end point ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរមធ្យម និងទទួលបានពិន្ទុ CVSSv3.7 អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលស្ថិតក្នុងបណ្តាញ អាចមានសិទ្ធិកំណត់រចនាសម្ព័ន្ធការចូលប្រើប្រាស់ និងលេខសំងាត់(Password)របស់គណនីដែលជាគោលដៅ។

 ២. ផលិតផលដែលរងផលប៉ះពាល់

–    VMware Workspace ONE Access (Access)

–    VMware Identity Manager (vIDM)

–    VMware vRealize Automation (vRA)

–    VMware Cloud Foundation

–    vRealize Suite Lifecycle Manager

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យ ចោរព័ត៌មានវិទ្យា ឬហេកគ័រ លួចចូលក្នុងប្រព័ន្ធ ហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។

. ឯកសារពាក់ព័ន្ធ

– https://www.vmware.com/security/advisories/VMSA-2021-0016.html

– https://us-cert.cisa.gov/ncas/current-activity/2021/08/05/vmware-releases-security- updates-multiple-products

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.