១. ព័ត៌មានទូទៅ
នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2022-0022) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួន១ ដែលមាននៅក្នុងកម្មវិធី VMware vRealize Operations។ ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2022-31672 ជាប្រភេទដំណើរការកូដពីចម្ងាយ មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរ និងទទួលបានពិន្ទុ CVSSv3 7.2 អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលស្ថិតក្នុងបណ្តាញ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ។
២. ផលិតផលដែលរងផលប៉ះពាល់
- VMware vRealize Operations
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យ ចោរព័ត៌មានវិទ្យា ឬហេកគ័រ លួចចូលក្នុងប្រព័ន្ធ ហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យ និងបង្កើតគណនីថ្មីជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- https://www.cisa.gov/uscert/ncas/current-activity/2022/08/09/vmware-releases-security-updates
- https://www.vmware.com/security/advisories/VMSA-2022-0022.html