ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមណែនាំអំពីវិធីក្នុងការស្រោចស្រង់គណនី WhatsApp ដូចខាងក្រោម៖
- ដើម្បីស្រោចស្រង់គណគណនី WhatsApp ដែលត្រូវបានគេលួចអ្នកត្រូវលុបនិងតំឡើងកម្មវិធី WhatsApp ឡើងវិញនៅលើឧបករណ៍របស់អ្នកជាមួយនឹងលេខទូរស័ព្ទរបស់អ្នក
- អ្នកនឹងទទួលបានលេខកូដផ្ទៀងផ្ទាត់ ៦ ខ្ទង់តាមរយៈសារ SMS ដែល WhatsApp ផ្ញើមក ត្រង់ចំណុចនេះលេខកូដដែលទទួលបានអាចបញ្ចូលដោយស្វ័យប្រវត្តិ ឬអ្នកត្រូវបញ្ចូលខ្លួនឯង។ បន្ទាប់មកនៅពេលដែលអ្នកចូល (log in) គណនីរួចហើយ ចោរបច្ចេកវិទ្យា (hackers) នឹងត្រូវបានចេញពីគណនីរបស់អ្នកដោយស្វ័យប្រវត្តិ
- ប្រសិនបើចោរបច្ចេកវិទ្យា បានបើកមុខងារផ្ទៀងផ្ទាត់ពីជំហ៊ាន (two-step verification) បន្ទាប់ពីលួចចូលប្រើគណនី WhatsApp របស់អ្នក អ្នកត្រូវរង់ចាំរយៈ ៧ (ពេលប្រាំពីរ) ថ្ងៃ ដើម្បីសង្គ្រោះគណនីរបស់អ្នក
- ដើម្បីការពារគណនី WhatsApp របស់អ្នកពីអ្នកបោកប្រាស់ ឬចោរបច្ចេកវិទ្យា អ្នកមិនត្រូវចែករំលែកលេខកូដ ៦-ខ្ទង់របស់អ្នកទៅឱ្យអ្នកដ៏ទៃនោះទេ។ ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះការហៅទូរសព្ទមកកាន់អ្នក ហើយស្នើសុំឱ្យអ្នកចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬសុំឱ្យអ្នកដំឡើងកម្មវិធីជាក់លាក់ណាមួយក្នុងទូរសព្ទ
- វិធីមួយទៀតដើម្បីបញ្ឈប់ចោរបច្ចេកវិទ្យាពីការប្រើប្រាស់គណនី WhatsApp របស់អ្នក គឺធ្វើការបិទគណនីចោល (deactivate)។ ដើម្បីបិទគណនីអ្នកអាចផ្ញើអ៊ីមែលទៅអ្នកបម្រើអតិថិជន (Support) តាមអ៊ីមែល support@whatsapp.com ដោយត្រូវដាក់ចំណងជើងថា “Lost/Stolen: Pls deactivate my account” នៅក្នុងសារអ៊ីមែល ត្រង់ចំណុចខ្លឹមសារ (body)
- បន្ទាប់ពីធ្វើការបិទគណនី អ្នកមានរយៈពេល ៣០ ថ្ងៃដើម្បីដំណើរការគណនីរបស់អ្នកឡើងវិញ
- ដូចគ្នានេះផងដែរត្រូវប្រាកដថាត្រូវពិនិត្យមើលការប្រើប្រាស់ WhatsApp Web ដែល WhatsApp Web គឺជាផ្នែកបន្ថែមនៃកម្មវិធីផ្ញើសារ WhatsApp ដែលត្រូវបានប្រើដើម្បីធ្វើ synchronize ទូរស័ព្ទ ជាមួយកុំព្យូទ័ររបស់អ្នក។ នៅពេលដែលគណនីត្រូវបានគេលួច សូមបើកចូលកុំព្យូទ័ររបស់អ្នកហើយចុចលើជម្រើស “ចាកចេញពីកុំព្យូទ័រទាំងអស់ (Log out from all the computers)”។
ដើម្បីការពារគណនី WhatsApp អ្នកគួរបើកប្រើប្រាស់មុខងារផ្ទៀងផ្ទាត់ពីជំហ៊ាន (two-step verification)។ អ្នកគួរប្រាប់ពីវិធីនេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិឱ្យបានដឹង មុនពេលពួកគេក្លាយជាជនរងគ្រោះ។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.