December 18, 2024

Language:

សិក្ខាសាលាស្តីពី “ការអភិវឌ្ឍទេពកោសល្យសាយប័រ (Cybersecurity Talent Development Workshop)”

រាជធានី​ភ្នំពេញ​ : នៅថ្ងៃចន្ទ ៤រោច និងថ្ងៃអង្គារ ៥រោច ​ខែបឋមាសាឍ ​ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​.​២​៥​៦​៥​ ​ត្រូវនឹង​ថ្ងៃ​ទី២៨ ​និងថ្ងៃទី២៩ ខែមិថុនា​ ​ឆ្នាំ​២​០​​២១ នាយក​ដ្ឋាន​សន្តិសុខបច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “ការអភិវឌ្ឍទេពកោសល្យសាយប័រ”​ នៅថ្ងៃ​ទី២៨​-២៩​ ​ខែមិថុនា ​ឆ្នាំ​២​០​​២១ តាមរយៈអនឡាញ។ សិក្ខាសាលា​នេះមាន​ការចូលរួម​ពី តំណាងសាកលវិទ្យាល័យ និងវីទ្យាស្ថាននានា នៅកម្ពុជា ប្រមាណ ៣៤​ ​នាក់។

គោលបំណងរបស់សិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីនិន្នាការថ្មីៗនៃសន្តិសុខសាយប័រ ក្នុងតំបន់និងជុំវិញពិភពលោកនិងលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការនៃការគ្រប់គ្រងនិងឆ្លើយតបទៅនឹងឧបទ្ទវហេតុសន្តិសុខសាយប័រ ។ សិក្ខាសាលាខាងលើនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីសំណាក់វាគ្មិន រួមទាំងការពិភាក្សា សំណួរ និងចម្លើយ ទៅលើបញ្ហាផ្សេងៗដែលសិក្ខាកាមបានជួបប្រទះ នាពេលបច្ចុប្បន្ន និងធាតុចូលសំខាន់ៗលើការអភិវឌ្ឍទេពកោសល្យសាយប័រ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.