ខេតកណ្តាល៖ តបតាមការអញ្ជើញរបស់បណ្ឌិតសភានគរបាលកម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសហការីបានទៅចូលរួមធ្វើបាថកថាស្តីពី “កាវិវត្តនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបណ្ឌិតសភានគរបាលកម្ពុជា ក្រោមអធីបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ស្រ៊ន សំឬទ្ធី នាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស។
បាថកថាចែករំលែកចំណេះដឹងនេះ ត្រូវបានចូលរួមដោយមន្រ្តីនគរបាលមកពីគ្រប់រាជធានី-ខេត្ត-ក្រុងទូទាំងប្រទេស និងមានគោលបំណងដើម្បីផ្តល់នូវបទពិសោធន៍ពីការងារជាក់ស្តែង លើការវិវត្តនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននាពេលចប្ចុប្បន្នក៏ដូចជាពេលអនាគត ក៏ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
ប្រធានបទចំនួនពីរត្រូវបានលើកយកមកបកស្រាយប្រាប់ដល់សក្ខាកាម គឺ៖
១. ដំណើការវិវត្តនៃការគំរាមគំហែងតាមប្រព័ន្ធអ៊ិនធឺណិតនៅកម្ពុជា
២. សកម្មភាពការងារនៃយន្តការឆ្លើយតបបញ្ហាបន្ទាន់នៅកម្ពុជា (CamCERT)