November 24, 2024

Language:

​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​លើ​ក្លោ​ដ​ (​Cloud​ ​Security​)

រាជធានី​ភ្នំពេញ​ ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​លើ​ក្លោ​ដ​ (​Cloud​ ​Security​)” ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការចូលរួម​ពី​ ​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​សហគ្រាស​មីក្រូ​-​ធន​តូច​ ​និង​មធ្យម​ ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ​១​៣​៤​នាក់​។​

 

នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​បាន​លើកឡើង​ថា​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​នៅ​ក្នុង​ Cloud ​មិន​ដូចគ្នានឹង​សន្តិសុខ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​អ្នកនោះ​ទេ​។​ ​វិធានការ​ ​និង​ការ​គិត​ខុសគ្នា​ត្រូវ​បាន​អនុវត្ត​នៅពេលដែល​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដែល​គ្មាន​ការ​គ្រប់គ្រង​ពិតប្រាកដ​នៅ​លើ​ក្លោ​ដ​(​Cloud​)​។​ ​នៅ​ពេល​ប្រើប្រាស់​សេវាកម្ម​ ​Cloud​ ​អង្គភាព​នីមួយៗ​ត្រូវ​វាយ​តម្លៃ​កត្តា​សំខាន់​ៗ​ជាច្រើន​រួម​មានការ​ ​ធ្វើ​កូ​ដ​នី​យ​កម្ម​ទិន្នន័យ​ ​សុវត្ថិភាព​ទិន្នន័យ​ការ​ត្រួតពិនិត្យ​ ​ការ​គ្រប់គ្រង​ទៅលើ​ឯកជន​ភាព​ ​និង​វិធានការ​ផ្សេងទៀត​។​

​ឯកឧត្តម​ ​បាន​បន្ត​ទៀត​ថា​ ​សិក្ខាសាលា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដោយ​ការ​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​អំពី​ហា​និ​ភ័យ​ ​និង​ឱកាស​ក្នុង​ការ​ចាប់​យក​នូវ​សេវាកម្ម​ ​Cloud​ ​។​ ​ក្នុង​ខណៈ​ពេល​ដែល​សេវាកម្ម​នៅ​លើ​ ​Cloud​ ​ផ្តល់​នូវ​គុណសម្បត្តិ​ជាច្រើន​ ​ប៉ុន្តែ​នៅពេលដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​វា​នៅតែ​ជា​សំណួរ​មួយ​ដែល​មិន​អាច​ឆ្លើយ​បាន​មួយ​រយ​ភាគរយ​នោះ​ទេ​។​ ​សន្តិសុខ​ ​និង​សុវត្ថិភាព​នៅ​លើ​ ​Cloud​ ​គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកផ្តល់​សេវា​ ​និង​អ្នកទទួល​សេវា​ ​ហើយ​ភាគច្រើន​គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បែក​ធ្លាយ​ទិន្នន័យ​ ​ការ​បញ្ចូល​មេរោគ​ ​ការ​បាត់បង់​ទិន្នន័យ​ទាំងស្រុង​ ​ភាព​ងាយ​រងគ្រោះ​ ​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ ​និង​ការ​គំរាម​គំ​ហែង​ពី​ខាងក្នុង​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​ ​ជឿជាក់​ថា​ ​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​និង​បទពិសោធន៍​ដើម្បី​បង្កើន​ ​សមត្ថភាព​បច្ចេកទេស​ដល់​អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​កម្ពុជា​ ​ដើម្បី​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕​

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.