រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃច័ន្ទ ០៩កើត ដល់ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០-២៤ ខែសីហា ឆ្នាំ២០១៨ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសស្តីអំពី “Penentration Testing and Assessment Report” នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលានេះត្រូវបានបើកក្រោមអធិបតីភាព លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានសិក្ខាកាមសរុបចំនួន១៥រូប តំណាងមកពីនាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នាយកដ្ឋានខ្លឹមសារ និងកម្មវិធីកុំព្យូទ័រ និងនិយ័តករទូរគមនាគមន៍កម្ពុជា។

sdr
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីយល់ដឹងអំពីបច្ចេកទេសនៃការធ្វើតេស្តទៅលើវេបសាយដើម្បីរកចំនុចខ្វៈខាត ឬចំនុចខ្សោយ ក្នុងគោលបំណងដើម្បី ធ្វើការជួសជុលទៅលើបញ្ហាដែលរកឃើញ ហើយនឹងការសរសេររបាយការណ៍លំអិត និងដាក់ចេញនូវអនុសាសន៍៕

cof

cof

cof

oznor

oznor

oznor