November 18, 2024

Language:

CamSA21-13: ចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងមាននៅក្នុងកម្មវិធី Zoom Chat

.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះកម្មវិធី Zoom ដែលជាកម្មវិធីសន្និសិទវីដេអូសម្រាប់ទំនាក់ទនងកិច្ចប្រជុំតាមអុីនធឺណិតដែលកំពុងមានការពេញនិយមទូទាំងសាកលលោកនោះ ត្រូវបានគេរកឃើញថាមានចំណុចខ្សោយធ្ងន់ធ្ងរនៅលើ មុខងារ Zoom Chat របស់ខ្លួន។

ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2021-30480 ដែលអាចអនុញ្ញាតឱ្យចោរបច្ចេកវិទ្យា (hacker) អាចដំណើការកូដពីចម្ងាយ )Remote Code Execution)នៅលើម៉ាស៊ីនជនរងគ្រោះ តាមរយៈចំណុចខ្សោយរបស់កម្មវិធី Zoom Chat ដែលប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការ Windows និង MacOS ដែលចំណុចខ្សោយនេះមិនមានការប៉ះពាល់ទៅដល់កម្មវិធី  Zoom Meetings និង Zoom Video Webinars នោះទេ។

 ២. ផលិតផលដែលរងផលប៉ៈពាល់

  • កម្មវិធី Zoom Chat

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរបច្ចេកវិទ្យាអាចដំណើការកូដពីចម្ងាយដើម្បីគ្រប់គ្រងម៉ាស៊ីនជនរងគ្រោះ។

៤. អនុសាសន៍ណែនាំ

ក្រុមហ៊ុន Zoom មិនទាន់បញ្ចេញកំណែប្រែថ្មីសម្រាប់ការជួសជុលទៅលើចំណុចខ្សោយនេះនៅឡើយទេ ហើយបានណែនាំដល់អ្នកប្រើប្រាស់កម្មវិធី Zoom Chat មិនគួរចុចទទួលសំណើពីបុគ្គលមិនស្គាល់នោះទេ។

. ព័ត៌មានលំអិតពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.