១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Mozilla បានចេញផ្សាយការអាប់ដេតសុវត្ថិភាពដើម្បីដោះស្រាយចំណុចដែលងាយរងគ្រោះនៅក្នុងកម្មវិធី Firefox, Firefox ESR 78.14, Thunderbird 78.14។
២. ផលិតផលដែលរងផលប៉ះពាល់
- កម្មវិធី Firefox 92
- កម្មវិធី Firefox ESR 78.14
- កម្មវិធី Thunderbird 78.14
៣. ផលវិបាក
ការវាយលុកជោគជ័យលើចំណុចខ្សោយនៃកម្មវិធីខាងលើនេះ អាចឱ្យអ្នកវាយប្រហារគ្រប់គ្រងប្រព័ន្ធដែលរងផលប៉ះពាល់។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធនិងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- https://us-cert.cisa.gov/ncas/current-activity/2021/09/08/mozilla-releases-security-updates-firefox-firefox-esr-and
- https://www.mozilla.org/en-US/security/advisories/mfsa2021-38/
- https://www.mozilla.org/en-US/security/advisories/mfsa2021-39/
- https://www.mozilla.org/en-US/security/advisories/mfsa2021-42/