December 19, 2024

Language:

CamSA22-15: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៩ មាននៅក្នុងផលិតផល Microsoft ប្រចាំខែ មេសា ឆ្នាំ២០២២

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ១១៧ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៩ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៩ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំង ៩ នោះ មានដូចខាងក្រោម៖

  • CVE-2022-24521: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows Common Log File System (CLFS) driver ដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary នៅក្នុងប្រព័ន្ធ Trigger memory។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយបាន ដោយផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2022-26904: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows User Profile Serviceដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary តាមរយៈចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយ និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2022-24491: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Network File System ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2022-26817, CVE-2022-26814: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows DNS Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2022-26803, CVE-2022-26786, CVE-2022-26787, CVE-2022-26789: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows Print Spooler ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​នៅក្នុង windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

– .NET Framework

– Active Directory Domain Services

– Azure SDK

– Azure Site Recovery

– LDAP – Lightweight Directory Access Protocol

– Microsoft Bluetooth Driver

– Microsoft Dynamics

– Microsoft Edge (Chromium-based)

– Microsoft Graphics Component

– Microsoft Local Security Authority Server (lsasrv)

– Microsoft Office Excel

– Microsoft Office SharePoint

– Microsoft Windows ALPC

– Microsoft Windows Codecs Library

– Microsoft Windows Media Foundation

– Power BI

– Role: DNS Server

– Role: Windows Hyper-V

– Skype for Business

– Visual Studio

– Visual Studio Code

– Windows Ancillary Function Driver for WinSock

– Windows App Store

– Windows AppX Package Manager

– Windows Cluster Client Failover

– Windows Cluster Shared Volume (CSV)

– Windows Common Log File System Driver

– Windows Defender

– Windows DWM Core Library

– Windows Endpoint Configuration Manager

– Windows Fax Compose Form

– Windows Feedback Hub

– Windows File Explorer

– Windows File Server

– Windows Installer

– Windows iSCSI Target Service

– Windows Kerberos

– Windows Kernel

– Windows Local Security Authority Subsystem Service

– Windows Media

– Windows Network File System

– Windows PowerShell

– Windows Print Spooler Components

– Windows RDP

– Windows Remote Procedure Call Runtime

– Windows schannel

– Windows SMB

– Windows Telephony Server

– Windows Upgrade Assistant

– Windows User Profile Service

– Windows Win32K

– Windows Work Folder Service

– YARP reverse proxy

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.