១.ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន១២១ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមនោះមាន ១១ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ១១ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ។ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2025-29824: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Windows Common Log File System Driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-26671, CVE-2025-27482 and CVE-2025-27480: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows Remote Desktop ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows Remote Desktop ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-26663 and CVE-2025-26670: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Multiple Lightweight Directory Access Protocol (LDAP)ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួនទៅកាន់កម្មវិធី និងធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS)
- CVE-2025-27740: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Active Directory Certificate Services ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2025-29793 and CVE-2025-29794: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft SharePoint ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាននៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។
២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- NET Core
- Active Directory Domain Services
- Azure Local
- Azure Local Cluster
- Azure Portal Windows Admin Center
- Dynamics Business Central
- Microsoft AutoUpdate (MAU)
- Microsoft Edge (Chromium-based)
- Microsoft Edge for iOS
- Microsoft Office
- Microsoft Office Excel
- Microsoft Office OneNote
- Microsoft Office SharePoint
- Microsoft Office Word
- Microsoft Streaming Service
- Microsoft Virtual Hard Drive
- OpenSSH for Windows
- Outlook for Android
- Power Automate
- RPC Endpoint Mapper Service
- Remote Desktop Client
- Remote Desktop Gateway Service
- System Center
- Visual Studio
- Visual Studio Code
- Visual Studio Tools for Applications and SQL Server Management Studio
- Windows Active Directory Certificate Services
- Windows BitLocker
- Windows Bluetooth Service
- Windows Common Log File System Driver
- Windows Cryptographic Services
- Windows DWM Core Library
- Windows Defender Application Control (WDAC)
- Windows Digital Media
- Windows HTTP.sys
- Windows Hello
- Windows Hyper-V
- Windows Installer
- Windows Kerberos
- Windows Kernel
- Windows Kernel Memory
- Windows Kernel-Mode Drivers
- Windows LDAP – Lightweight Directory Access Protocol
- Windows Local Security Authority (LSA)
- Windows Local Session Manager (LSM)
- Windows Mark of the Web (MOTW)
- Windows Media
- Windows Mobile Broadband
- Windows NTFS
- Windows Power Dependency Coordinator
- Windows Remote Desktop Services
- Windows Resilient File System (ReFS)
- Windows Routing and Remote Access Service (RRAS)
- Windows Secure Channel
- Windows Security Zone Mapping
- Windows Shell
- Windows Standards-Based Storage Management Service
- Windows Subsystem for Linux
- Windows TCP/IP
- Windows Telephony Service
- Windows USB Print Driver
- Windows Universal Plug and Play (UPnP) Device Host
- Windows Update Stack
- Windows Virtualization-Based Security (VBS) Enclave
- Windows Win32K – GRFX
- Windows upnphost.dll
៣.ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥.ឯកសារពាក់ព័ន្ធ
- https://www.jpcert.or.jp/english/at/2025/at250009.html
- https://www.tenable.com/blog/microsofts-april-2025-patch-tuesday-addresses-121-cves-cve-2025-29824