១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 48 ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន 8ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង 8 នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំង 8 នោះ មានដូចខាងក្រោម៖
- CVE-2022-44698: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows SmartScreen ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មាន-វិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass mark) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2022-44690, CVE-2022-44693: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft SharePoint Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2022-41089: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft .NET Framework ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2022-41076: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft PowerShell ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2022-44678, CVE-2022-44681: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows Print Spooler ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- – .NET Framework
- – Azure
- – Client Server Run-time Subsystem (CSRSS)
- – Microsoft Bluetooth Driver
- – Microsoft Dynamics
- – Microsoft Edge (Chromium-based)
- – Microsoft Graphics Component
- – Microsoft Office
- – Microsoft Office OneNote
- – Microsoft Office Outlook
- – Microsoft Office SharePoint
- – Microsoft Office Visio
- – Microsoft Windows Codecs Library
- – Role: Windows Hyper-V
- – SysInternals
- – Windows Certificates
- – Windows Contacts
- – Windows DirectX
- – Windows Error Reporting
- – Windows Fax Compose Form
- – Windows HTTP Print Provider
- – Windows Kernel
- – Windows PowerShell
- – Windows Print Spooler Components
- – Windows Projected File System
- – Windows Secure Socket Tunneling Protocol (SSTP)
- – Windows SmartScreen
- – Windows Subsystem for Linux
- – Windows Terminal
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- https://www.cisa.gov/uscert/ncas/current-activity/2022/12/13/microsoft-releases-december-2022-security-updates
- https://msrc.microsoft.com/update-guide/releaseNote/2022-Dec
- https://www.tenable.com/blog/microsofts-december-2022-patch-tuesday-addresses-48-cves-cve-2022-44698