១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន៧៣ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៧ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៧នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2024-21351: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows SmartScreen ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការទាញយកឯកសារពីអ៊ីនធឺណិត។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2024-21412: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅក្នុងឯកសារ Internet shortcut ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2024-21410: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
- CVE-2024-21378: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Outlook ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
- CVE-2024-21338, CVE-2024-21345 and CVE-2024-21371: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Kernel ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- . .NET
- Azure Active Directory
- Azure Connected Machine Agent
- Azure DevOps
- Azure File Sync
- Azure Site Recovery
- Azure Stack
- Internet Shortcut Files
- Microsoft ActiveX
- Microsoft Azure Kubernetes Service
- Microsoft Defender for Endpoint
- Microsoft Dynamics
- Microsoft Edge (Chromium-based)
- Microsoft Exchange Server
- Microsoft Office
- Microsoft Office OneNote
- Microsoft Office Outlook
- Microsoft Office Word
- Microsoft Teams for Android
- Microsoft WDAC ODBC Driver
- Microsoft WDAC OLE DB provider for SQL
- Microsoft Windows
- Microsoft Windows DNS
- Role: DNS Server
- SQL Server
- Skype for Business
- Trusted Compute Base
- Windows Hyper-V
- Windows Internet Connection Sharing (ICS)
- Windows Kernel
- Windows LDAP – Lightweight Directory Access Protocol
- Windows Message Queuing
- Windows OLE
- Windows SmartScreen
- Windows USB Serial Driver
- Windows Win32K – ICOMP
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2024/02/13/microsoft-releases-security-updates-multiple-products
- – https://www.jpcert.or.jp/english/at/2024/at240006.html
- – https://www.tenable.com/blog/microsofts-feb-2024-patch-tuesday-cve-2024-21351-cve-2024-21412