December 22, 2024

Language:

CamSA24-28: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៦ នៅក្នុងផលិតផល Microsoft ប្រចាំខែកក្កដា ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន១៣២ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៦ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៦នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2024-38080: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows Hyper-V ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38112: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows MSHTML Platform ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន-វិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-35264: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង .NET and Visual Studio ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38060: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Imaging Component ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មានវិទ្យា ឬហេកគ័រ ដែលបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38059: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Win32k Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុងWin32k ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2024-38021: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Office ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET and Visual Studio
  • Active Directory Federation Services
  • Azure CycleCloud
  • Azure DevOps
  • Azure Kinect SDK
  • Azure Network Watcher
  • Line Printer Daemon Service (LPD)
  • Microsoft Defender for IoT
  • Microsoft Dynamics
  • Microsoft Graphics Component
  • Microsoft Office
  • Microsoft Office Outlook
  • Microsoft Office SharePoint
  • Microsoft Streaming Service
  • Microsoft WS-Discovery
  • Microsoft Windows Codecs Library
  • Microsoft WS-Discovery
  • NDIS
  • Role: Active Directory Certificate Services; Active Directory Domain Services
  • Role: Windows Hyper-V
  • SQL Server
  • Windows BitLocker
  • Windows COM Session
  • Windows CoreMessaging
  • Windows Cryptographic Services
  • Windows DHCP Server
  • Windows Distributed Transaction Coordinator
  • Windows Enroll Engine
  • Windows Fax and Scan Service
  • Windows Filtering
  • Windows Image Acquisition
  • Windows Internet Connection Sharing (ICS)
  • Windows iSCSI
  • Windows Kernel
  • Windows Kernel-Mode Drivers
  • Windows LockDown Policy (WLDP)
  • Windows Message Queuing
  • Windows MSHTML Platform
  • Windows MultiPoint Services
  • Windows NTLM
  • Windows Online Certificate Status Protocol (OCSP)
  • Windows Performance Monitor
  • Windows PowerShell
  • Windows Remote Access Connection Manager
  • Windows Remote Desktop
  • Windows Remote Desktop Licensing Service
  • Windows Secure Boot
  • Windows Server Backup
  • Windows TCP/IP
  • Windows Themes
  • Windows Win32 Kernel Subsystem
  • Windows Win32K – GRFX
  • Windows Win32K – ICOMP
  • Windows Workstation Service
  • XBox Crypto Graphic Services

 ៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2024/07/09/microsoft-releases-july-2024-security-updates
  • –    https://www.jpcert.or.jp/english/at/2024/at240014.html
  • –    https://www.tenable.com/blog/microsofts-july-2024-patch-tuesday-addresses-138-cves-cve-2024-38080-cve-2024-38112
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.