១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 70 ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៦ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៦ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2023-29357: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft SharePoint Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2023-29363, CVE-2023-32014, CVE-2023-32015: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Pragmatic General Multicast (PGM) ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធ ដែលជាគោលដៅបានដោយជោគជ័យ
- CVE-2023-28310, CVE-2023-32031: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
- CVE-2023-29362: ចំណុចខ្សោយមធ្យមនេះជាចំណុចខ្សោយរបស់ Microsoft Remote Desktop Client ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិការកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET Core
- 3D Builder
- Azure Service Fabric Container
- Microsoft Bluetooth Driver
- Microsoft Edge (Chromium-based)
- Microsoft Exchange Server
- Microsoft Graphics Component
- Microsoft Local Security Authority Server (lsasrv)
- Microsoft Message Queuing
- Microsoft Office
- Microsoft Office SharePoint
- Microsoft Office Visio
- Microsoft WDAC OLE DB provider for SQL
- Visual Studio Code
- Windows ALPC
- Windows Ancillary Function Driver for WinSock
- Windows Authentication Methods
- Windows Backup Engine
- Windows Bind Filter Driver
- Windows BitLocker
- Windows Boot Manager
- Windows Credential Manager
- Windows Cryptographic Services
- Windows DWM Core Library
- Windows Error Reporting
- Windows Event Tracing
- Windows IKE Extension
- Windows Installer
- Windows Internet Key Exchange (IKE) Protocol
- Windows iSCSI
- Windows Kernel
- Windows Layer 2 Tunneling Protocol
- Windows LDAP – Lightweight Directory Access Protocol
- Windows Local Security Authority (LSA)
- Windows Local Session Manager (LSM)
- Windows Malicious Software Removal Tool
- Windows Management Instrumentation
- Windows MSCryptDImportKey
- Windows NTLM
- Windows ODBC Driver
- Windows Overlay Filter
- Windows Point-to-Point Tunneling Protocol
- Windows Print Spooler Components
- Windows Remote Access Service L2TP Driver
- Windows RPC API
- Windows Secure Socket Tunneling Protocol (SSTP)
- Windows Smart Card
- Windows Task Scheduler
- Windows Virtual Registry Provider
- Windows Workstation Service
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/06/13/microsoft-releases-june-2023-security-updates
- – https://www.jpcert.or.jp/english/at/2023/at230010.html
- – https://www.tenable.com/blog/microsofts-june-2023-patch-tuesday-addresses-70-cves-cve-2023-29357