១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយ ចំនួន៥៦ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៦ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៦នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2025-26633: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Management Console ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន។ តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-24985: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Fast FAT Driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័របញ្ឆោតជនរងគ្រោះឱ្យ mount VHD ហើយធ្វើការវាយប្រហារបែប buffer overflow និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-24044, CVE-2025-24983: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Win32 Kernel Subsystem Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows Win32 ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-24993: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows NTFS ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័របញ្ឆោតជនរងគ្រោះឱ្យ mount VHD ហើយធ្វើការវាយប្រហារបែប buffer overflow និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-24984, CVE-2025-24991, CVE-2025-24992: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows NTFS Information Disclosure ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ជូនទិន្នន័យដែលបង្កើតឡើងដោយពិសេសទៅកាន់កម្មវិធី និងបង្កឱ្យមានការរអាក់រអួលនៅលើប្រព័ន្ធគោលដៅ
- CVE-2025-26630: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Access ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Microsoft Access ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-24035, CVE-2025-24045: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Windows Remote Desktop Services ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង locked memory នៅក្នុង Windows Remote Desktop។ តាមរយៈចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយ និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ។
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET
- NET Core & Visual Studio
- Azure Agent Installer
- Azure Arc
- Azure CLI
- Azure PromptFlow
- Kernel Streaming WOW Thunk Service Driver
- Microsoft Local Security Authority Server (lsasrv)
- Microsoft Management Console
- Microsoft Office
- Microsoft Office Access
- Microsoft Office Excel
- Microsoft Office Word
- Microsoft Streaming Service
- Microsoft Windows
- Remote Desktop Client
- Role: DNS Server
- Visual Studio
- Visual Studio Code
- Windows Common Log File System Driver
- Windows Cross Device Service
- Windows Fast FAT Driver
- Windows File Explorer
- Windows Hyper-V
- Windows Kernel Memory
- Windows Kernel-Mode Drivers
- Windows MapUrlToZone
- Windows Mark of the Web (MOTW)
- Windows NTFS
- Windows NTLM
- Windows Remote Desktop Services
- Windows Routing and Remote Access Service (RRAS)
- Windows Subsystem for Linux
- Windows Telephony Server
- Windows USB Video Driver
- Windows Win32 Kernel Subsystem
- Windows exFAT File System
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- – https://www.jpcert.or.jp/english/at/2025/at250005.html
- – https://www.tenable.com/blog/microsofts-march-2025-patch-tuesday-addresses-56-cves-cve-2025-26633-cve-2025-24983