December 26, 2024

Language:

CamSA23-42: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន 6 មាននៅក្នុងផលិតផល Microsoft ប្រចាំខែកញ្ញា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 6១ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន 6 ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង 6 នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-36761: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Information disclosure in Microsoft Word ដោយសារតែកម្មវិធី CA មិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ឆោតជនរងគ្រោះឱ្យបើក ឬមើលឯកសារដែលបានបង្កើតជាពិសេស និងទទួលបាន NTLM hash នៃគណនីបច្ចុប្បន្ន
  • CVE-2023-36802: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Privilege escalation ដោយសារតែកម្មវិធីមានកំហុស Microsoft Streaming Service Proxy ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន​បង្ក​ឱ្យ​ខូច​អង្គចងចាំ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-36744, CVE-2023-36745 and CVE-2023-36756: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន​បង្ក​ឱ្យ​ខូច​អង្គចងចាំ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-38143, CVE-2023-38144: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Common Log File System Driver ដោយសារតែកម្មវិធីមានកំហុសឆ្គងក្នុងកម្មវិធីsys driver ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចអាចបើកឯកសារ BLF ដែលបង្កើតជាពិសេស និងអានមាតិកានៃអង្គចងចាំនៅលើប្រព័ន្ធ ឬធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS) ។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET and Visual Studio
  • .NET Core & Visual Studio
  • .NET Framework
  • 3D Builder
  • 3D Viewer
  • Azure DevOps
  • Azure HDInsights
  • Microsoft Azure Kubernetes Service
  • Microsoft Dynamics
  • Microsoft Dynamics Finance & Operations
  • Microsoft Exchange Server
  • Microsoft Identity Linux Broker
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office Outlook
  • Microsoft Office SharePoint
  • Microsoft Office Word
  • Microsoft Streaming Service
  • Microsoft Windows Codecs Library
  • Visual Studio
  • Visual Studio Code
  • Windows Cloud Files Mini Filter Driver
  • Windows Common Log File System Driver
  • Windows Defender
  • Windows DHCP Server
  • Windows GDI
  • Windows Internet Connection Sharing (ICS)
  • Windows Kernel
  • Windows Scripting
  • Windows TCP/IP
  • Windows Themes

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/09/12/microsoft-releases-september-2023-updates
  • –    https://www.jpcert.or.jp/english/at/2023/at230019.html
  • –    https://www.tenable.com/blog/microsofts-september-2023-patch-tuesday-addresses-61-cves-cve-2023-36761
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.