December 18, 2024

Language:

ការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត

១.ព័ត៌មានទូទៅ

នៅក្នុងយុគ្គសម័យឌីជីថល ការប្រើប្រាស់អ៊ីនធឺណិតមានការពេញនិយមច្រើន ជាពិសេសគឺការធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ព្រោះមានលក្ខណៈងាយស្រួល​និងសន្សំសំចៃពេលវេលា ក្នុងនោះផងដែរក៏មាន​ការ​ទូទាត់ទៅលើការប្រើប្រាស់សេវាកម្មមួយចំនួន ដូចជា​អគ្គិសនី ទឹក សំរាម ធានារ៉ាប់រង និងអ៊ីនធឺណិតជាដើម។ ក្រៅពីនេះអ្នកប្រើប្រាស់ក៏អាចចូលរួមបរិច្ចាកប្រាក់ចូលកម្មវិធីសប្បុរសធម៌ផ្សេងៗដោយផ្ទាល់ឬតាមរយៈសកម្មភាពរៃអង្គាសប្រាក់ដែលទទួលការបរិច្ចាកតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ទោះជាយ៉ាងណាក៏ដោយការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត​គឺមានហានិភ័យខ្ពស់ណាស់តម្រូវឱ្យអ្នកយកចិត្តទុកដាក់នៅពេលធ្វើប្រតិបត្តិការទូទាត់។

២.ហានិភ័យ

  • ការលួចបន្លំនៅពេលអ្នកធ្វើការទូទាត់ប្រាក់លើវេបសាយដែលមិនមានសុវត្ថិភាព
  • អ៊ីមែលក្លែងបន្លំដែលនាំអ្នកទៅកាន់វេបសាយក្លែងក្លាយដើម្បីប្រមូលព័ត៌មានសំខាន់អំពីប័ណ្ណឥណទានរបស់អ្នក។

៣.ការទូទាត់ដោយសុវត្ថិភាព

ការទូទាត់តាមអ៊ីនធឺណិត​គឺជាផ្នែកមួយនៃការរៀបចំដោយអ្នកផ្តល់សេវាកម្ម​សម្រាប់ជំនួសឱ្យការទូទាត់​ប្រាក់​ដោយ​ផ្ទាល់ ឬតាមមូលប្បទានប័ត្រ។  ករណីភាគច្រើនអ្នកអាចស្គាល់វេបសាយដែលត្រូវទូទាត់ប្រាក់ ប៉ុន្តែអ្នកត្រូវ​តែយកចិត្តទុកដាក់ទៅលើអាសយដ្ឋានវេបសាយ និងត្រូវប្រាកដថាវេបសាយដែលអ្នកនឹងធ្វើការទូទាត់ប្រាក់ជាវេបសាយផ្លូវការពិតប្រាកដមិនមែនក្លែងក្លាយ ឬបោកបញ្ឆោត។

  • សូមចងចាំថា ការទូទាត់ដោយប្រើប្រាស់ប័ណ្ណឥណទាន គឺមានការការពារពីការបោកប្រាស់ជាងការទូទាត់តាមមធ្យោបាយផ្សេងៗទៀត
  • សូមពិនិត្យព័ត៌មានលម្អិតនៃការទូទាត់ប្រាក់យ៉ាងហោចណាស់ឱ្យបានពីរដងមុនពេលចុចធ្វើប្រតិបត្តិការ។ ហើយមុនពេលអ្នកបញ្ចូលព័ត៌មានលម្អិតកាតទូទាត់ប្រាក់នៅលើវេបសាយ អ្នកអាចពិនិត្យមើលតំណភ្ជាប់​នោះ​ថា​មានសុវត្ថិភាពតាមពីរវិធី៖
  • វេបសាយគួរតែមាននិមិត្តសញ្ញាចាក់សោរនៅក្នុងស៊ុមបង្អួចកម្មវិធីរុករក (browser) ដែលបង្ហាញនៅពេលអ្នកភ្ជាប់ចូល ឬចុះឈ្មោះ។ សូមចងចាំថានិមិត្តសញ្ញាសោរមិនមែនបង្ហាញនៅលើទំព័រនៃវេបសាយនោះទេ ប្រសិនបើអ្នកឃើញបង្ហាញខុសកន្លែង អ្នកអាចសន្មត់ថាជាវេបសាយក្លែងបន្លំ
  • អាសយដ្ឋានវេបសាយគួរតែចាប់ផ្ដើមដោយ ‘https: //’ . ដែលអក្សរ ‘s’ តំណាងឱ្យពាក្យ ‘security’ (សុវត្ថិភាព) ។
  • ចំណុចខាងលើនេះគ្រាន់តែបញ្ជាក់ថាការភ្ជាប់ទំនាក់ទំនងរវាងអ្នក​និងម្ចាស់វេបសាយគឺមានសុវត្ថិភាព មិន​មែន​បញ្ជាក់ថាវេបសាយនោះជាវេបសាយពិតប្រាកដនោះទេ។ សូមពិនិត្យឈ្មោះអាសយដ្ឋានវេបសាយ ដោយ​មើលលើកំហុសអក្ខរាវិរុទ្ធ ការបន្ថែមតួអក្សរ លេខ ឬឈ្មោះ និងភាពមិនប្រក្រតីផ្សេងទៀតរបស់វេបសាយ។
  • នៅពេលអ្នកធ្វើការទូទាត់ប្រាក់ជាលក្ខណៈបុគ្គល គួរប្រើប្រាស់ប្រព័ន្ធវេបសាយទូទាត់ប្រាក់ដែលអាចជឿជាក់បានដូចជា PayPal ហើយមិនត្រូវផ្ទេរប្រាក់ពីគណនីធនាគារផ្ទាល់របស់អ្នកទៅគណនីធនាគាររបស់ពួកគេនោះទេ
  • សូមពិនិត្យមើលគោលការណ៍ឯកជនភាពរបស់វេបសាយឱ្យបានច្បាស់លាស់
  • អ្នកត្រូវតែប្រាកដថាបានចាកចេញ (log out) ពីវេបសាយដែលអ្នកបានចូល ឬធ្វើការចុះឈ្មោះ។ ពេលខ្លះគ្រាន់តែបិទកម្មវិធីរុករក (browser) គឺមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីធានានូវឯកជនភាព អ្នកគួរតែចាកចេញដោយធ្វើការ(log out)។
  • រក្សាទុកវិក្កយប័ត្រអេឡិចត្រូនិច ឬវិក្កយបត្រផ្សេងទៀត
  • ពិនិត្យមើល​ប័ណ្ណឥណទាននិងរបាយការណ៍កាតធនាគារដោយប្រុងប្រយ័ត្នបន្ទាប់ពីការទូទាត់ហើយ ដើម្បីធានាថាចំនួនទឹកប្រាក់ត្រូវបានគេកាត់ចេញគឺត្រឹមត្រូវ និងមិនមានការក្លែងបន្លំណាមួយកើតឡើងដោយសារប្រតិបត្តិការទេ
  • ប្រាកដថាអ្នកមានកម្មវិធីប្រឆាំងមេរោគ និងកម្មវិធីជញ្ជាំងភ្លើង (firewall) កំពុងតែដំណើរការ និងបានធ្វើបច្ចុប្បន្នភាពមុនពេលអ្នកចូលទៅប្រើប្រាស់អ៊ីនធឺណិត។

៤. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.