នាថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន និងនិយ័តករ គ្រឹះស្ថានអប់រំ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ សមាគម និងអង្គការអន្តរជាតិពាក់ព័ន្ធនានា ដែលមានគោលបំណងដូចខាងក្រោម៖
- កំណត់ និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ និងផលប៉ៈពាល់នៃហិរញ្ញវត្ថុ វិមជ្ឈការទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
- កំណត់ និងស្វែងយល់អំពីសមាសភាគ និងយន្តការនៃក្របខណ្ឌការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និង
- បន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ
ក្នុងខណៈពេលនោះផងដែរ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើបទបង្ហាញអំពីទស្សនៈវិស័យផ្នែកច្បាប់របស់កម្ពុជាទៅលើក្របខណ្ឌការពារនិងសន្តិសុខទិន្នន័យ។
ឯកសារពាក់ព័ន្ធ៖ សិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា”
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.