December 22, 2024

Language:

​សិក្ខាសាលា​ស្តីពី​​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​

​រាជធានី​ភ្នំពេញ​៖​ព្រឹក​ថ្ងៃអង្គារ​ ​១​៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​មាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​” ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋ​លេខា​ធិ​កា​រក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​ ​គ្រឹះស្ថាន​ធនាគារ​/​ហិរញ្ញវត្ថុ​ វិ​ស័យ​ឯកជន​ ​សាកលវិទ្យាល័យ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ប្រមាណ​ ​៧​០​រូប​។​

 

 

​សិក្ខាសាលា​នេះ​សហ​ការរៀបចំ​ឡើង​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយនឹង​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​ ​និង​ទំនាក់ទំនង​នៃ​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​គោលបំណង​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រសួង​ទាំងពីរ​ ​ហើយ​ជា​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​នៅ​កម្ពុជា​ពាន់​ព័ន្ធ​ទៅ​នឹង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​មានប្រសាសន៍ថា​ ​សិក្ខាសាលា​ក្នុងថ្ងៃនេះ​ ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សារៈសំខាន់​ ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ដែល​មិនមែន​តែ​នៅ​ក្នុង​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ថ្នាក់​តំបន់​ ​និង​សកលលោក​ផង​ដែរ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​នូវ​ការ​រីកចំរើន​ ​ដ៏​ខ្លាំងក្លា​នៃ​បច្ចេកវិទ្យា​ ​ក៏ដូចជា​ការ​វិវឌ្ឍ​នៃ​ទី​ផ្សារ​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​បាន​ជ​ម្រុ​ញ​នូវ​ ​ផលិតភាព​ ​ដែល​អាច​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ការរស់នៅ​របស់​ប្រជា​រា​ស្រ្ត​កម្ពុជា​។​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅតែ​បន្ត​ជា​ច​លក​រ​សំខាន់​មួយ​នា​ថ្ងៃ​អនាគត​ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​កំពុង​ប្រឹងប្រែង​បំ​លែងខ្លួន​ឯង​ទៅជា​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ក្នុង​ខណៈ​ពេល​ដែល​ វិ​ស័​យ​បច្ចេកវិទ្យា​គម​នា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​បាន​នាំមក​នូវ​ឱកាស​ថ្មីៗ​ ​វា​ក៏បាន​នាំមក​នូវ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​ផង​ដែរ​។​ ​ជាស​កល​ការ​គំរាម​គំ​ហែង​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​កាន់តែ​មាន​ភាព​ស្មុគ​ស្មាញ​ ​ហើយ​ផល​ប៉ៈ​ពាល​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ​មិន​មាន​នរណា​ម្នាក់​ ​អាច​គេច​ផុត​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​បាន​ឡើយ​ ​ហេតុដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​សមត្ថភាព​ធនធានមនុស្ស​របស់យើង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហា​និ​ភ័យ​ដែល​កំពុងតែ​កើតមាន​កាន់តែ​ច្រើន​នៅ​លើ​អុី​ន​ធឺ​ណិ​ត​ក្នុង​ពេល​បច្ចុប្បន្ន​។​

 

 

​សិក្ខាសាលា​នឹង​ផ្តល់​ជា​ចំណេះ​ដឹង​ដល់​អ្នកចូលរួម​ទាំងអស់​ឲ្យ​៖​

(​១​). ​យល់​ដឹង​អំពី​ហា​និ​ភ័យ​នានា​ដែល​អាច​កើតមានឡើង​ចំពោះ​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ការ​គំរាម​គំ​ហែង​

(​២​). ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ការវាយប្រហារ​ដែល​អ្នក​អាច​ជួបប្រទះ​

(​៣​). ​ស្វែងយល់​ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការស្វែងរក​នូវ​ចំ​នុ​ច​ខ្សោយ​ ​និង​ការ​ជួសជុល​

(​៤​). ​យល់​ដឹង​អំពី​ច្បាប់​ ​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិ​យុត្តិ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​របស់​កម្ពុជា​ ​និង​ជប៉ុន​

​ជាចុងក្រោយ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​ផ្តាំផ្ញើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ក្នុង​អង្គ​សិក្ខាសាលា​ ​ធ្វើការ​ប្រឹងប្រែង​ទាញ​យកចំណេះ​ដឹង​ ​និង​បទពិសោធន៍​ឲ្យបាន​ច្រើន​ពី​អ្នកជំនាញ​ដែល​បាន​មក​បង្ហាត់បង្ហាញ​ក្នុង​ពេលនេះ​៕​

 

ប្រភពៈ https://mptc.gov.kh/article/3792

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.