April 25, 2025

Language:

tplink

CamSA25-10: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន TP-Link

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន TP-Link បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) មានក្នុងផលិតផលរបស់ខ្លួន នាខែមេសា ឆ្នាំ២០២៥ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរត្រួតពិនិត្យអត្ថបទប្រឹក្សាខាងក្រោមនិងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖ CVE-2025-32107: ចំណុចខ្សោយនេះមាននៅក្នុងផលិតផល TP-Link ដោយសារតែមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់បញ្ចូលព័ត៌មាន ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការចូលប្រព័ន្ធពីចម្ងាយ និងប្រតិបត្តិកូដបំពានបាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅដោយជោគជ័យ។

២.ផលិតផលប៉ះពាល់

  • Deco BE65 Pro firmware versions prior to “Deco BE65 Pro(JP)_V1_1.1.2 Build 20250123”

៣.ផលវិបាក

ការវាយលុកដោយជោគជ័យ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុងទៅលើផលិតផល Deco BE65។

៤.អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។

៥.ឯកសារពាក់ព័ន្ធ

  • https://jvn.jp/en/vu/JVNVU94912671/
  • https://www.tp-link.com/jp/support/download/deco-be65-pro/#Firmware
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.