រាជធានីភ្នំពេញ : ព្រឹកថ្ងៃសុក្រ ២ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១
នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ស.ប.គ.ព.) នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “សន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម” តាមរយៈអនឡាញ ក្រោមការដឹកនាំរបស់ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព. ដោយមានការចូលរួមពីសិក្ខាកាមប្រមាណជា ៩៤ នាក់។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីស្វែងយល់អំពីសន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ក្រោមបទបង្ហាញរបស់វាគ្មិនចំនួន ២ រូប លោក គឹម អាន អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋាន ស.ប.គ.ព. និងលោក ង៉ែត វុត្ថា មន្ត្រី នៃនាយកដ្ឋានសន្តិសុខ ប.គ.ពដោយផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
- ប្រធានបទទី១៖ “សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook)”
- ប្រធានបទទី២៖ “សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញ តេឡេក្រាម (Telegram)”
តាមរយៈសិក្ខាសាលាខាងលើនេះ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានពិនិត្យឃើញថា សិក្ខាកាមមានការចាប់អារម្មណ៍និងបានចូលរួមលើកជាសំណួរ និងបញ្ហាប្រឈមដែលខ្លួនជួបប្រទះក្នុងការប្រើប្រាស់ប្រចាំថ្ងៃពាក់ព័ន្ធនឹងសន្តិសុខក្នុងការប្រើប្រាស់អ៊ីនធឺណិត ហើយវាគ្មិនក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរនីមួយៗរបស់សិក្ខាកាមយ៉ាងក្បោះក្បាយផងដែរ ជាចុងបញ្ចប់សិក្ខាសាលាបានបញ្ចប់ទៅប្រកបដោយភាពរលូន ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.