១.តើ Internet Service Provider (ISP) គឺជាអ្វី?
ISP ជាអ្នកផ្តល់សេវាកម្មអ៊ិនធឺណិត អាចថាជាក្រុមហ៊ុនមួយដែលផ្តល់ជូនអតិថិជនរបស់ខ្លួននូវការប្រើប្រាស់អ៊ិនធឺណិត និងសេវាកម្មវេបសាយផ្សេងៗទៀត លើសពីនេះដើម្បីអាចធ្វើការភ្ជាប់អ៊ិនធឺណិតដោយផ្ទាល់ ក្រុមហ៊ុនតែងតែផ្គត់ផ្គង់នូវ ម៉ាស៊ីនមេបង្ហោះវេបសាយ (web servers) ដោយផ្ដល់កម្មវិធីចាំបាច់ គណនីសម្រាប់អ្នកប្រើប្រាស់ការពារពាក្យសម្ងាត់ និងឧបករណ៍តភ្ជាប់ទៅអ៊ិនធឺណិត (ឧ. Modem) ។ ភាគច្រើនក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត ផ្តល់ជូនសេវាដល់អតិថិជន របស់ខ្លួនដើម្បីអាចបើកមើលវេបសាយ ផ្ញើសារអ៊ីម៉ែលជាដើម មានក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតខ្លះទៀតផ្តល់ជូនសេវាកម្ម លើសពីនេះផ្សេងៗទៀត សម្របពេលនឹងរីកចម្រើននៃទូរស័ព្ទទំនើប (smart phone) ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទក៏បានផ្តល់ នូវសេវាកម្មអ៊ិនធឺណិតផងដែរ។
ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតអាចមានទំហំខុសៗគ្នា ក្រុមហ៊ុនខ្លះតូចដោយមានបុគ្គលិកតិច ហើយខ្លះទៀតគឺលក្ខណៈ សាជីវកម្មធំ ហើយការផ្តល់សេវកម្មដោះស្រាយបញ្ហាជូនអតិថិជនក៏ខុសគ្នាដែរ ក្រុមហ៊ុនខ្លះផ្តល់ជូនសេវាគាំពា (support) ត្រឹមទីក្រុងជាក់លាក់មួយប៉ុណ្ណោះ ខណៈខ្លះទៀតមានការផ្តល់ជូនទូរទាំងប្រទេស។
២.តើក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតផ្តល់សេវាកម្មអ្វីខ្លះ?
ស្ទើរតែគ្រប់ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតទាំងអស់ ផ្តល់ជូននូវសេវាដែលអាចភ្ជាប់ទៅកាន់អ៊ីម៉ែល និងឆែកវេបសាយបាន ពួកគេក៏ផ្តល់ជូននូវសេវាកម្មគាំពារ (support) ខុសៗគ្នា ខ្លះផ្តល់សេវាទំនាក់ទំនងតាមអាសយដ្ឋានអ៊ីម៉ែល ឬក៏លេខទូរស័ព្ទ បន្ទាន់សម្រាប់អតិថិជន។ ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតភាគច្រើនផ្តល់ជូននូវសេវាកម្មបង្ហោះវេបសាយ ដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់បង្កើត និងថែរក្សាវេបសាយផ្ទាល់ខ្លួន ហើយខ្លះទៀតមានផ្តល់នូវសេវាក្នុងការអភិវឌ្ឍវេបសាយ អ្នកផ្គតផ្គង់ សេវាអ៊ិនធឺណិតខ្លះផ្តល់ជូនសេវាអ៊ិនធឺណិតជាកញ្ចប់ភ្ជាប់សេវាកម្មផ្សេងៗដូចជា សេវាទូរទស្សន៍ និងទូរស័ព្ទដើម ក្រុមហ៊ុន មួយចំនួនផ្តល់ជូន Modem ឥតខ្សែសម្រាប់អតិថិជនអាចប្រើឧបករណ៍ដែលបំពាក់ដោយវ៉ាយហ្វាយ។
ផ្នែកមួយនៃប្រតិបត្ដិការទូទៅ ក្រុមហ៊ុនភាគច្រើនធ្វើការចម្លង(Backup) ទុកទិន្នន័យអ៊ីម៉ែល និងវេបសាយ ដូចនេះប្រសិនបើ អ្នកត្រូវសេវាសង្រ្គោះទិន្នន័យអ៊ីម៉ែល និង វេបសាយ សូមពិភាក្សាជាមួយក្រុមហ៊ុនផ្តល់សេវាដើម្បីដឹងថាគេមានបម្រុងទុក ទិន្នន័យឬអត់ ដែលសេវាកម្មទាំងនោះមិនត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយជាសធារណៈនោះឡើយ លើសពីនេះទៀតក្រុមហ៊ុន ភាគច្រើនបានដាក់ប្រព័ន្ធសុវត្ថិភាព ជញ្ជាំងភ្លើង (Firewalls) ដើម្បីរាំងខ្ទប់ចរាចរណ៍ទិនន្ន័យមិនត្រូវការ អ្នកគួរតែពិចារណា បន្ថែមលើការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក។
៣.តើគួរអ្នកជ្រើសរើសក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតយ៉ាងដូចម្តេច?
ជាធម្មតាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតបានផ្តល់នៅការប្រើប្រាស់ តាមរយ:ខ្សែប្រភេទ DSL ឬ fiber optic ហើយលទ្ធភាព ក្នុងការប្រើប្រាស់ខ្សែប្រភេទណានោះគឺ អាចអាស្រ័យទៅលើតំបន់ (កន្លែងដែលអ្នករស់នៅ) នឹងប្រភេទខ្សែដែលក្រុមហ៊ុន ផ្តល់ជូនបាន។
ខាងក្រោមនេះជាកត្តាមួយចំនួនដែលអ្នកគួរពិចារណានៅពេលចង់ភ្ជាប់សេវាកម្មអ៊ិនធឺណិត៖
- សុវត្ថិភាព : តើក្រុមហ៊ុននោះបានគិតគូរដល់សុវត្ថិភាពដែរឬទេ? តើគេមានប្រើប្រាស់នូវមុខងារកូដសំងាត់ (encryption) និង Secure Sockets Layer (SSL) ក្នុងការពារព័ត៌មានរបស់អ្នកដែរឬទេនៅពេលអ្នកធ្វើប្រតិបត្តិការ អនឡាញ (ឧ. ឈ្មោះគណនី និងពាក្យសម្ងាត់)? ប្រសិនបើក្រុមហ៊ុនផ្តល់ modem ឥតខ្សែ តើឧបករណ៍នោះផ្តល់គាំទ្រ នូវស្តង់ដាសុវត្ថិភាពអ្វីខ្លះ? ហើយត្រូវពិនិត្យមើលថាស្តង់ដាទាំងនោះអាចប្រើជាមួយឧបករណ៍របស់អ្នកបានឬអត់។
- ឯកជនភាព : តើក្រុមហ៊ុនមាននោះបានចេញផ្សាយអំពីគោលការណ៍ច្បាប់ឯកជនភាពដែលឬទេ? តើអ្នកយល់ស្រប នឹងការចូលសិទ្ធិចូលប្រើប្រាស់ព័ត៌មានរបស់អ្នក ឬការយកព័ត៌មានទាំងនោះប្រើប្រាស់ក្នុងទម្រង់ផ្សេងៗដែរឬទេ?
- សេវាកម្ម : តើក្រុមហ៊ុននោះមានសេវាកម្មដែលអ្នកចង់បានឬទេ? តើសេវាកម្មនោះត្រូវតាមតម្រូវការរបស់អ្នកឬទេ? តើគេមានជួយដោះស្រាយបញ្ហាគ្រប់គ្រាន់សម្រាប់សេវាកម្មទេ?
- តម្លៃ : តើថ្លៃចំណាយសម្រាប់សេវាកម្មមានតម្លៃសមរម្យទេ? តើតម្លៃនោះសមសម្របទៅនឹងសេវាកម្មដែលអ្នកទទួល បានឬទេ? តើអ្នកត្រូវលះបង់ផ្នែកគុណភាព និងសុវស្ថិភាពឬទេ ដើម្បីទទួលបានតម្លៃថោក?
- ភាពជឿជាក់ : តើសេវាកម្មអ៊ីនធឺណេតដែលក្រុមហ៊ុនផ្ដល់ឱ្យមានភាពស្ថិតស្ថេរឬទេ ឬជាញឹកញាប់មិនអាចប្រើបាន ដោយសារតែសេវាកម្មនោះមានបញ្ហា ត្រូវការជួសជុល បញ្ហាសុវស្ថិភាព អ្នកប្រើច្រើនពេក ឬដោយមូលហេតុផ្សេង ទៀត?
- សេវាបម្រើទ្រអតិថិជន : តើក្រុមហ៊ុននោះមានផ្តល់ព័ត៌មានសម្រាប់អតិថិជនទំនាក់ទំនងច្បាស់លាស់ឬទេ? តើអ្នកទទួលបានសេវារហ័ស ហើយនិងសមរម្យទេ? តើម៉ោងសម្រាប់សេវាបម្រើអតិថិជនរស់ក្រុមហ៊ុននោះសមស្រប សម្រាប់តម្រូវការរបស់អ្នកឬទេ? តើអ្នកពិគ្រោះយោបល់មានកម្រិតចំណេះដឹងសមស្របដែរឬទេ?
- ល្បឿន : តើក្រុមហ៊ុននោះផ្តល់សេវាកម្មអ៊ិនធឺណិតមានល្បឿនលឿនឬអត់? តើវាគ្រប់គ្រាន់សម្រាប់ចូលអ្នកអាចប្រើ អ៊ីម៉ែល ឬបើកអ៊ីនធឺណិតឬទេ?
- អនុសាសន៍ : តើអ្នកបានឮ ឬបានឃើញភាពវិជ្ជមានអំពីក្រុមហ៊ុន ISP ដែរឬទេ តាមរយៈការបញ្ចេញមតិនៅលើ អនឡាញជាដើម? ប្រភពនៃការផ្តល់មតិទាំងនោះមកពីប្រភពជឿជាក់បានឬទេ (facebook, កានិយាយតៗគ្នា)?
៤.ឯកសារយោង
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.