November 18, 2024

Language:

អត្ថបទគន្លឹះ “យល់ដឹងអំពី Localhost”

អ្វីទៅជា Localhost ?

នៅពេលនិយាយអំពី IP Address នៅលើកុំព្យូរទ័រភាគច្រើនគឺសំដៅលើការភ្ជាប់ទៅកាន់កុំព្យូរទ័រដ៏ទៃទៀតនៅលើអ៊ីនធឺណិត ប៉ុន្តែនៅពេលនិយាយពី IP Address លេខ 127.0.0.1 មានន័យថាសំដៅលើការភ្ជាប់ទៅកាន់ localhost មានន័យថាភ្ជាប់មកកាន់កុំព្យូទ័រខ្លួនឯង ព្រោះ localhost គឺជាកុំព្យូទ័ររបស់អ្នក មិនមែនកុំព្យូទ័រផ្សេងទៀតនៅក្នុងបណ្តាញនោះទេ។​ តើហេតុអ្វីត្រូវធ្វើការភ្ជាប់មកាន់កុំព្យូរទ័រខ្លួនឯង? តើត្រូវការ Localhost ដើម្បីអ្វី? តើ localhost ដំណើរការយ៉ាងដូចម្តេច?

កុំព្យូទ័ររបស់អ្នកគឺមិនកំណត់អត្តសញ្ញាណ localhost ដោយផ្ទាល់គ្រប់ពេលនោះទេជាមួយនឹងប្រព័ន្ធបណ្តាញ ( network) ផ្ទាល់ខ្លួនរបស់អ្នក localhost គឺមានភាពដាច់ដោយឡែកដោយ ឧ. វាអាចមាន IP Address លេខ 192.168.0.1 (ករណីភាគច្រើន) គឺវាខុសគ្នាទៅនឹងអ្វីដែលអ្នកប្រើនៅលើអ៊ីនធឺណិត ហើយជាធម្មតាវាត្រូវបានកំណត់ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត (Internet Service Provider | ISP) ។ Localhost អាចនិយាយបានថាដូចទៅនឹង Server ដែលប្រើប្រាស់នៅលើកុំព្យូទ័រផ្ទាល់ខ្លួន។

ពាក្យនេះ localhost ត្រូវបានប្រើជាទូទៅនៅក្នុងបរិបទនៃប្រព័ន្ធបណ្តាញ (network) វាមិនត្រឹមតែជាឈ្មោះសម្រាប់ virtual server ទេប៉ុន្តែវាក៏អាសយដ្ឋាន domain name មួយផងដែរ ឧទាហរណ៍ដូចជា “.example” “.test” “.invalid” “.localhost” ដែលវាគឺជា Top-level domain ក្នុងគោលបំណងសម្រាប់ការរក្សារទុកនូវឯកសារ និង ការធ្វើតេស្តផ្សេងៗ។ អំឡុងពេលធ្វើការចូលប្រើប្រាស់អាសយដ្ឋាន domain វានឹងដំណើរការ loopback ដូចនេះបើសិនជាអ្នកចូលទៅកាន់ “http://localhost ” នៅក្នុងកម្មវិធីរុករក (browser) នោះសំណើរនឹងមិនបញ្ជូនទៅកាន់អ៊ីនធឺណិតតាមរយៈរ៉ោតទ័រ (router) នោះទេ វានឹងទាញយកហើយដំណើរការត្រឹមតែនៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នកប៉ុណ្ណោះ។

តើដំណើរការនៃ loopback address ( 127.0.0.1 )  យ៉ាងដូចម្តេច ?

IP address ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធបណ្តាញ (network) សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងឧបករណ៍មួយទៅឧបករណ៍មួយ (ឧ. Computer to Computer) ឧបករណ៍នៅក្នុងប្រព័ន្ធបណ្តាញ (network) គឺត្រូវតែមាន IP address ផ្ទាល់ខ្លួនដែលមិនជាន់និងឧបករណ៍ដ៏ទៃទៀត។ កញ្ចប់ទិន្នន័យធ្វើការផ្ញើរតាមរយៈ protocol TCP/IP អាចទៅដល់គោលដៅបានយ៉ាងត្រឹមត្រូវ ដោយ protocol ទាំងពីរនេះ Transmission Control Protocol (TCP) ហើយនិង Internet Protocol (IP) ជាផ្នែកចម្បងមួយនៃអ៊ីនធឺណិត ហើយវាក៏ត្រូវបានប្រើប្រាស់ក្រៅអ៊ីនធឺណិតដូចជានៅក្នុង Local Network ផងដែរ ដោយ Internet Protocol (IP) គឺមានមុខងារអនុញ្ញាតឱ្យ IP address និង subnet mask ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណឧបករណ៍នៅក្នុងប្រព័ន្ធបណ្តាញ (network) នៅពេលមានការបញ្ចូនទិន្នន័យ។

ការបែងចែក Public IP address គឺកំណត់ដោយអង្គការ ICANN (Internet corporation for Assigned Names and Numbers) ហើយ ICANN ក៏មានតួនាទីជាអ្នកគ្រប់គ្រងនិងបែងចែកអាសយដ្ឋាន domain names ដែលត្រូវបានស្គាល់ថាជា Domain Name System (DNS) ទោះបីជាយ៉ាងណាក៏ដោយចន្លោះ IP  address មួយចំនួនគឺត្រូវបានរក្សាទុកសម្រាប់អង្គភាព/ស្ថាប័នសំខាន់មួយចំនួនដូចជា IP address ចន្លោះពី 127.0.0.0 ទៅ 127.255.255.255 ហើយមិនមានព័ត៌មានជាក់លាក់ថាហេតុអ្វីបានជាចន្លោះនេះត្រូវបានជ្រើសរើសនោះទេ។ រហូតដល់កំឡុង ឆ្នាំ1990 អាសយដ្ឋាន IP address នៅលើអ៊ីនធឺណិតត្រូវបានបែងចែកជា Classes ផ្សេងៗគ្នា ដែល Class ទី១ ត្រូវបានគេហៅថា Class A គឺចាប់ផ្តើមពីចន្លោះ IP address 0.0.0.0 ដល់ 127.255.255.255 ដែលលេខ 127 ជាលេខចុងក្រោយនៃប្លុកប្រព័ន្ធបណ្តាញ Class A នេះ ហើយវាអាចជាហេតុផលមួយដែលវាចន្លោះខាងលើនេះត្រូវបានជ្រើសរើស ជាមួយនឹងចន្លោះអាសយដ្ឋាន IP address ខាងលើនេះយើងអាចបង្កើតជា Localnet ដោយលក្ខណៈពិសេសរបស់ចន្លោះនេះគឺ IP address មិនត្រូវបានកំណត់ជាក់លាក់នោះទេ ដោយវាត្រូវបានរក្សាទុកដោយអង្គការ ICANN។

ដូចនេះប្រសិនបើអ្នកវាយបញ្ចូល IP address ឬ domain name មួយទៅក្នុងកម្មវិធីរុករក នោះរ៉ោតទ័រ (router) នឹងបញ្ជូនសំណើនោះទៅកាន់អ៊ីនធឺណិតដែលនឹងភ្ជាប់ទៅកាន់ម៉ាស៊ីនមេ (server) មានន័យថាប្រសិនបើអ្នកវាយបញ្ចូល 172.217.0.0 វានឹងបង្ហាញគេហទំព័ររបស់ Google ប៉ុន្តែផ្ទុយទៅវិញបើអ្នកវាយបញ្ចូល 127.0.0.1 នោះសំណើមកកាន់អាយសយដ្ឋាន IP address នេះ នឹងមិនបញ្ជូនទៅកាន់អ៊ីនធឺណិតនោះទេ ដោយ protocol TCP/IP ស្គាល់ថានេះជា Class ទី១ ឬ Class A ដែលមានលេខសម្គាល់ 127 ដឹងថាអ្នកមិនត្រូវការភ្ជាប់ទៅកាន់អ៊ីនធឺណិតនោះទេ ហើយអ្នកចង់ភ្ជាប់ទៅកាន់កុំព្យូទ័រផ្ទាល់ខ្លួនវិញ ហើយវានឹងដំណើរការ loopback ដែលនេះហើយបានជា loopback device គឺត្រូវបានបង្កើតឡើងដើម្បីឱ្យ មានតំណរភ្ជាប់ (back link) មកកាន់កុំព្យូរទ័ររបស់អ្នក។

តើប្រើប្រាស់ localhost ដើម្បីអ្វី?

អ្នកអភិវឌ្ឍន៍កម្មវិធី (Developer) ប្រើប្រាស់ localhost សម្រាប់ការធ្វើតេស្តកម្មវិធី និងវេបសាយជាដើម រីឯ អភិបាលគ្រប់គ្រងប្រព័ន្ធបណ្តាញ (network administrators) ប្រើប្រាស់ loopback ដើម្បីធ្វើតេស្តប្រព័ន្ធបណ្តាញ ការប្រើប្រាស់ផ្សេងទៀតគឺ host file ដែលអ្នកអាចប្រើ loopback ដើម្បីការពារពីវេបសាយក្លែងបន្លំ។

វេបសាយពាក់ព័ន្ធ
https://www.ionos.com/digitalguide/server/know-how/localhost/
https://whatismyipaddress.com/localhost
https://www.geeksforgeeks.org/what-is-local-host/

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.