១. ព័ត៌មានទូទៅ
នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ VMSA-2025-0004 បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ដែលមាននៅក្នុងកម្មវិធី VMware ESXi, Workstation, and Fusion។ ចំណុចខ្សោយនេះ មានលេខសម្គាល់ CVE-2025-22224, CVE-2025-22225, CVE-2025-22226 ជាប្រភេទ Remote Code មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរខ្លាំង និងទទួលបានពិន្ទុ9.3 អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រធ្វើការលួចចូលក្នុងប្រព័ន្ធពីចម្ងាយ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។
២. ផលិតផលប៉ះពាល់
- VMware ESXi
- VMware Workstation Pro / Player (Workstation)
- VMware Fusion
- VMware Cloud Foundation
- VMware Telco Cloud Platform
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យ ចោរព័ត៌មានវិទ្យា ឬហេកគ័រ លួចចូលក្នុងប្រព័ន្ធ ហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យ បង្កើតគណនីថ្មីជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- – https://thehackernews.com/2025/03/vmware-security-flaws-exploited-in.html
- – https://support.broadcom.com/web/ecx/support-content-notification/-/external/content/SecurityAdvisories/0/25390