១. ព័ត៌មានទូទៅ
នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (2023-08-31 VMSA-2023-0019) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួន១ ដែលមាននៅក្នុងកម្មវិធី VMware Tools។ ចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2023-20900 ជាប្រភេទ Bypass មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរខ្លាំង និងទទួលបានពិន្ទុ CVSSv3 7.5. អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។
២. ផលិតផលដែលរងផលប៉ះពាល់
- – VMware Tools
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យ ចោរព័ត៌មានវិទ្យា ឬហេកគ័រ លួចចូលក្នុងប្រព័ន្ធ ហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យ បង្កើតគណនីថ្មីជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/09/01/vmware-releases-security-update-tools
- – https://www.vmware.com/security/advisories/VMSA-2023-0019.html