អ្វីទៅជា CamCERT
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) គឺជាជនបង្គោលនៅកម្ពុជាសម្រាប់ទំនាក់ទំនងបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខតាមអ៊ិនធឺណិត និងបច្ចេកវិទ្យាដែលមានផលវិបាកដល់អ្នកប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជា ។ CamCERT ផ្តល់នូវយោបល់និងគន្លឹះសន្តិសុខល្អៗទៅដល់វិស័យសាធារណៈ វិស័យឯកជន ប្រតិបត្តិករទូរគមនាគមន៍ ប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត (ISP/IX) ក៏ដូចជាអ្នកប្រើប្រាស់អ៊ិនធឺណិតទូទៅផងដែរ។
ការិយាល័យ CamCERT ស្ថិតនៅក្រោមនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ចក្ខុវិស័យ
បង្កើនទំនុកចិត្ត និងសន្តិសុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
បេសកកម្ម
បង្កើនសន្តិសុខអ៊ិនធឺណិតឲ្យបានខ្ពស់បំផុតនៅក្នុងប្រទេស