December 03, 2024

Language:

​សិក្ខាសាលា​ស្តីពី “កា​របំ​លែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ និង​ការ​ធ្វើដំណើរ​ទៅ​កាន់​ក្លោ​ដប្រ​កប​ដោយ​សន្តិសុខ”

រាជធានី​ភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​សុក្រ​ ២រោច​ ខែ​មិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី១៣​ ខែធ្នូ​ ឆ្នាំ​២០១៩ នៅ​ទី​ស្តី​ការ​ក្រសួង​ ឯកឧត្តម​ ជុ​ន វ៉ា​ត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “កា​របំ​លែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ និង​ការ​ធ្វើដំណើរ​ទៅ​កាន់​ក្លោ​ដប្រ​កប​ដោយ​សន្តិសុខ​ (Cybersecurity​ Transformation​ and​ Securing​ the​ Cloud​ Journey​)” ។ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដោយមាន​ការចូលរួម​ពី​ ក្រសួង​-ស្ថាប័ន​ រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​សហគ្រាស​មីក្រូ​-ធន​តូច​ និង​មធ្យម​ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ១២​៥នាក់​ ​និង​ឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ VINTCOM​ និង​ Palo​ Alto​ Networks​ ។

នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ជុ​ន វ៉ា​ត បាន​លើកឡើង​ថា​ សុវត្ថិភាព​ និង​សន្តិសុខ​នៅ​ក្នុង​ក្លោដ​ មិន​ដូចគ្នានឹង​សន្តិសុខ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​អ្នកនោះ​ទេ​។ វិធានការ​ និង​ការ​គិត​ខុសគ្នា​ត្រូវ​បាន​អនុវត្ត​នៅពេល​ដែល​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដែល​គ្មាន​ការ​គ្រប់គ្រង​ពិតប្រាកដ​នៅ​លើ​ក្លោ​ដ(Cloud​)។ នៅ​ពេល​ប្រើប្រាស់​សេវាកម្ម​ Cloud​ អង្គភាព​នី​មួយ​ៗត្រូវ​វាយ​តម្លៃ​កត្តា​សំខាន់​ៗជាច្រើន​រួម​មានការ​ ធ្វើ​កូ​ដនី​យកម្ម​ទិន្នន័យ​ សុវត្ថិភាព​ទិន្នន័យ​ការ​ត្រួតពិនិត្យ​ ការ​គ្រប់គ្រង​ទៅលើ​ឯកជន​ភាព​ និង​វិធានការ​ផ្សេងទៀត​។

ឯកឧត្តម​ បាន​បន្ត​ទៀត​ថា​ សិក្ខាសាលា​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ដោយ​ការ​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​អំពី​ហា​និ​ភ័យ​ និង​ឱកាស​ក្នុង​ការ​ចាប់​យក​នូវ​សេវា​កម្ម​ក្លោដ​ និង​កា​របំ​លែង​សន្តិសុខ​បច្ចេកវិទ្យា​គម​នាម​ន៍​ និង​ព័ត៌មាន​។ ក្នុង​ខណៈ​ពេល​ដែល​សេវាកម្ម​នៅ​លើ​ក្លោដ​ផ្តល់​នូវ​គុណសម្បត្តិ​ជាច្រើន​ ប៉ុន្តែ​នៅពេល​ដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ និង​សុវត្ថិភាព​វា​នៅតែ​ជា​សំណួរ​មួយ​ដែល​មិន​អាច​ឆ្លើយ​បាន​មួយ​រយ​ភាគរយ​នោះ​ទេ​។

វិធី​សាស្រ្ត​បែប​ប្រពៃណី​ចំពោះ​សន្តិសុខ​ព័ត៌មាន​វិទ្យា​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ទេ​។ អង្គភាព​ពីមុន​ផ្តោត​លើ​កា​ឃ្លាំមើល​ (detection​) ហើយ​ការគ្រប់គ្រង​ព័ត៌មាន​វិទ្យា​ផ្តោត​លើ​ហានិភ័យ​ កំពុង​ត្រូវ​បាន​រំលោភបំពាន​ជាប្រចាំ​ ហើយ​មិន​អាច​ធ្វើការ​ការពារ​ទ្រព្យសម្បត្តិ​ដែល​មានតម្លៃ​បំផុត​របស់​ពួកគេ​។ ក្រុមហ៊ុន​កំពុង​ប្រើ​បច្ចេកវិទ្យា​ និង​បច្ចេកទេស​ទំនើប​គ្រប់​ប្រភេទ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សំ​ខាន់​ៗ ក៏​ប៉ុន្តែ​កត្តា​សំខាន់​បំផុត​នៅក្នុង​កម្មវិធី​សន្តិសុខ​តាម​អ៊ីន​ធឺ​ណិ​តគឺ​ការ​ទុកចិត្ត​ (Trust​)។

មុននឹង​បញ្ចប់​ ឯកឧត្តម​ ជឿជាក់​ថា​ សិក្ខាសាលា​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មី​ៗ និង​បទពិសោធន៍​ដើម្បី​បង្កើន​ សមត្ថភាព​បច្ចេកទេស​ដល់​អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៅ​កម្ពុជា​ ដើម្បី​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.