November 24, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី Enhancing Information Security Focusing on ISMS and ICS Security & The Workshop on ISMS Promotion Policy and Accreditation Scheme in ASEAN Countries (ENPAT)

តបតាមអញ្ជើញរបស់ The Oversea Human Resource and Industry Development Association (HIDA) លោក ឌឿក វិសាល និង លោក គឺម អានមន្ត្រីនៃនាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ត្រូវបានចាត់តាំងឲ្យចូលរួមវគ្គបណ្តុះបណ្តាល Enhancing Information Security Focusing on ISMS and ICS Security & The Workshop on ISMS Promotion Policy and Accreditation Scheme in ASEAN Countries (ENPAT) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមមកពីសិក្ខាកាមសរុបចំនួន ៤២នាក់ មកពី ០៨ប្រទេស ដែលរួមមាន ឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន ថៃ និងវៀតណាម ។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តោតចំណងទៅលើប្រធានបទធំៗដូចខាងក្រោម៖
១. ស្វែងយល់អំពីលក្ខណៈទូទៅនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន
២. ស្វែងយល់ពីការកំណត់ វិភាគ កាត់បន្ថយ និងវាយតម្លៃហានិភ័យលើសន្តិសុខព័ត៌មាន
៣. ស្វែងយល់អំពីដំណើរការ និងការវាយតម្លៃលើសារៈសំខាន់របស់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន
៤. ស្វែងយល់ពីការត្រួតពិនិត្យបញ្ហា និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន
៥. ស្វែងយល់ពីលទ្ធភាពនៃការដោះស្រាយបញ្ហា និងឧបទេ្ទវហេតុលើការងារសន្តិសុខព័ត៌មាន
៦. ស្វែងយល់អំពីនិយាមដែលនាំទៅរកការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខព័ត៌មានទាំងរដ្ឋាភិបាល និងវិស័យឯកជន
៧. ពិភាក្សា និងស្វែងយល់អំពីបច្ចុប្បន្នភាពនៃនិយាមដែលនាំទៅរកការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខព័ត៌មានតាមប្រទេសនិមួយៗ
៨. ស្វែងយល់ពីលក្ខណៈទូទៅនៃសន្តិសុខប្រព័ន្ធត្រួតពិនិត្យលើវិស័យឧស្សាហកម្ម និងយុទ្ធសាស្ត្រការពារក្នុងប្រទេសជប៉ុន
៩. ស្វែងយល់អំពីនិន្នាការនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍លើសន្តិសុខប្រព័ន្ធត្រួតពិនិត្យលើវិស័យឧស្សាហកម្ម

image085

image087

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.